ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

សេចក្តីជូនដំណឹងស្តីពីការប្រកួតវីដេអូខ្លីស្តីពីបរិស្ថាន ប្រធានបទ៖ « សម្រស់ស្រុកយើង »
ថ្ងៃ ច័ន្ទ ទី ២៨ ខែ កញ្ញា ឆ្នាំ ២០២០

ពេលនេះអ្នកស្រឡាញ់បរិស្ថាន និងចូលចិត្តផ្សព្វផ្សាយទេសភាពធម្មជាតិ អាចបង្ហាញស្នាដៃតាមរយៈវីដេអូខ្លីស្តីពីបរិស្ថាន រៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយ AMS។

អ្នកអាចចូលរួមការប្រកួតបាន
  ជាបុគ្គល ឬ ក្រុម ដែលមានទឹកចិត្តស្រឡាញ់ និងមានឆន្ទៈក្នុងការចូលរួមផ្សព្វផ្សាយពីធនធានធម្មជាតិនៅប្រទេសកម្ពុជា
  បេក្ខជនជាបុគ្គល ឬ ក្រុមត្រូវផលិតវីដេអូឯកសារខ្លីដែលមានរយៈពេលពី ៣នាទី ទៅ ៥នាទី ដើម្បីចូលរួមលើកកម្ពស់ការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងជីវភាពសហគមន៍តាមរយៈទេសចរណ៍ធម្មជាតិ
  វីដេអូត្រូវជាស្នាដៃថ្មី ប្រកបដោយការច្នៃប្រឌិត មិនមែនជាការចម្លងខ្លឹមសារ ឬ ផ្នែកណាមួយធ្លាប់ផ្សព្វផ្សាយតាមអនឡាញ និងផ្សាយតាមទូរទស្សន៍ និងជាស្នាដៃដែលធ្លាប់ទទួលបានជ័យលាភីរួចហើយ
  វីដេអូដែលបានដាក់មកក្នុងការប្រកួតប្រជែង ត្រូវមាន ចំណងជើង ខ្លឹមសារសង្ខេប និងសារគន្លឹះទាក់ទងនឹងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ
  មិនកំណត់ពីប្រភេទ ម៉ាក ឬ ឧបករណ៍ ថតប្រើប្រាស់ក្នុងការផលិតវីដេអូ ប៉ុន្តែកម្រិតនៃគុណភាពល្អ ដែលអាចប្រើប្រាស់បានជាឯកសារផ្សាយតាមប្រព័ន្ធអនឡាញ និងផ្សព្វផ្សាយតាមបណ្តាញទូរទស្សន៍។
  អាចទទួលពាក្យចូលរួមប្រកួតនៅទីស្តីការក្រសួងបរិស្ថាន ឬតាមប្រព័ន្ធអនឡាញផេក Facebook ផ្លូវការក្រសួងបរិស្ថានៈ Ministry of Environment ៕

សូមអញ្ជើញចុះឈ្មោះ ទទួលពាក្យ និងវីដេអូចូលរួមប្រកួត
ចាប់ពី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ រហូតដល់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០

ទទួលពាក្យ និងទំនាក់ទំនងព័ត៌មាន
លេខទូរសព្ទទំនាក់ទំនង៖ ០៨៦ ៥៨៨ ៦៩៩ (telegram)

 


អត្ថបទទាក់ទង