ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

បេីករថយន្តសណ្តោងធុនយក្សបំពានភ្លើងស្តុបបុករះរថយន្ត និងម៉ូតូជាច្រើនគ្រឿងរបួសធ្ងន់ស្រាល៦នាក់
ថ្ងៃ ច័ន្ទ ទី ២៨ ខែ កញ្ញា ឆ្នាំ ២០២០

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តសណ្តោងធុនយក្សមួយគ្រឿងបំពានភ្លើងស្តុបបុករះរថយន្តពីរគ្រឿងម៉ូតូ៣គ្រឿងបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល៦នាក់ ត្រូវប្រជាពលរដ្ឋឃាត់តៃកុងជាប់។

ហេតុការណ៍គ្រោះចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចប៉ុស្តិ៍ប្រចាំការ២៤ម៉ោង តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែវនិងផ្លូវសម្តេច ជាសុីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហុីយ៉ាន់ដាយ សណ្តោយធុនយក្សមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-4156 ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើមិនគោរពភ្លើងសញ្ញា(ស្តុប)បន្តែមល្បឿនទៅបុករថយន្តឡិចសុីសNX-200tពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2BC-3359 ជិះគ្នា៣នាក់ធ្វើដំណើរតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី ទិសដៅពីកើតទៅលិចចំពាក់កណ្តាលរថយន្តឡិចសុីសពេញទំហឹងខ្ទាតបោករះរថយន្តតូយូតាព្រូសមួយគ្រឿងពណ៌ស្កពាក់ស្លាកលេខ ភ្នំពេញ2BE-0674 និងម៉ូតូចំនួនបីគ្រឿងទៀតខណះឈប់រងចាំភ្លើងស្តុបបញ្ច្រាស់ទិសដៅគ្នាជារថយន្តឡិចសុីសបណ្តាលដួលរណូករណែកពេញផ្លូវបណ្តាលឲ្យខាងភាគីម៉ូតូរងរបួសធ្ងន់២នាក់​និងស្រាលម្នាក់និងខាងរថយន្តឡិចសុីសរងបួសធ្ងន់ពីរនាក់និងស្រាលម្នាក់ ។ ចំណែកខាងរថយន្តតូយូតសព្រូសមិនមានអ្នករងរបួសនោះទេ។សរុបទាំងអស់របួសធ្ងន់ស្រាល៦នាក់។

ក្រោយកេីតហេតុភ្លាមៗ រថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ។ ចំណែកតៃកុងរថយន្តបង្កត្រូវបានប្រជាពលរដ្ឋឃាត់ជាប់ប្រគល់ឲ្យសមត្ថកិច្ច។

បន្ទាប់មករថយន្ត និងម៉ូតូត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយទៅតាមផ្លូច្បាប់ ៕ ដោយ៖ ជីម ភារ៉ា


អត្ថបទទាក់ទង