ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

រថយន្តទំនើបបុករុឺម៉កដាច់ខ្ទេចខ្ទីរបួសធ្ងន់៣នាក់ រួចខលហៅមិត្តភក្តិ មកទទួលទុករថយន្តចោលគេចខ្លួនបាត់
ថ្ងៃ ច័ន្ទ ទី ២៨ ខែ កញ្ញា ឆ្នាំ ២០២០

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកហ្វត រ៉ាប់ទ័រ  មួយគ្រឿងបោះពួយយ៉ាងលឿនទៅបុកម៉ូតូសណ្តោងរុឺម៉ូតូដឹកទូរកញ្ចក់ដាច់ពីរបីកំណាត់រាយប៉ាយពេញផ្លូវ និងបណ្តាលឲ្យបុរស៣នាក់ដួលរណូករណែលពេញផ្លូវនៅក្រោមដំណក់ទឹកភ្លៀង រងរបួសធ្ងន់  រួចរថយន្តបង្កបេីករត់យកទៅផ្លុងចោល គេចខ្លួនបាត់ កាលពីវេលាម៉ោង ០៨យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចស្តុបនាគបាញ់ទឹក តាមបណ្តោយផ្លូវព្រះសុធារស កែងនិងផ្លូវព្រះសុីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាហ្វត រ៉ាប់ទ័រមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2 BI-6667ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសុធារសទិសដៅពីត្បូងទៅជើងបោះពួយមេឃកំពុងធ្លាក់ភ្លៀងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូសណ្តោងរុឺម៉កដឹកទូរកញ្ចក់ ជិះគ្នា៣នាក់បើកបញ្ច្រាស់ទិសដៅគ្នាពីជើងទៅត្បូងពេញទំហឹង បណ្តាលឲ្យម៉ូតូនិងរុឺម៉កដាច់ជាពីបីកំណាត់និងបែកបាក់រាយពេញផ្លូវ បណ្តាលឲ្យបុរសទាំង៣នាក់រងរបួសធ្ងន់រណូលរណែលពេញផ្លូវនៅក្រោមដំណក់ទឹកភ្លៀងក្នុងនោះមានបុរសម្នាក់របួសខ្ទេចប្រអប់ដើងស្តាំងម្ខាង។

បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ។ ចំណែករថយន្តបង្កបានព្យាយាមបើករត់ មកដល់ចំណុចផ្លូវលេខ២៥២ កែងនិងផ្លូវព្រះមុន្នីវង្ស ក្នុងចតុមុខ ខណ្ឌដូនពេញ ទុករថយន្តចោល ខលហៅមិត្តភក្តិបើករថយន្តមកយកគេចខ្លួនបាត់។

បន្ទាប់មកត្រូវប្រជាពលរដ្ឋឃើញហេតុការនេះបានជិះម៉ូតូដេញមកពីក្រោយឃើញរថយន្តបង្កបើកយកមកផ្លុងចោល រួចបានរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកភ្លាមៗ។

ក្រោយកើតហេតុ  សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ច ចុះមកធ្វើកាវាស់វែងយករថយន្តនិងរុឺម៉កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖  ជីម  ភារ៉ា


អត្ថបទទាក់ទង