ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

រថយន្តFUSO សណ្ដោងទូរកុងតឺន័រ បេីកធ្លាក់ផ្លូវ៥០ម៉ែត្រ ទាំងយប់ តែគ្មានអ្នករបួស
ថ្ងៃ ច័ន្ទ ទី ២៨ ខែ កញ្ញា ឆ្នាំ ២០២០

ភ្នំពេញ៖ រថយន្តម៉ាកFUSO សណ្ដោងទូរកុងតឺន័រមួយគ្រឿង បានធ្វេីដំណេីរធ្លាក់ផ្លូវ៥០ម៉ែត្រ ក្បែរផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ ក្នុងអំឡុងម៉ោង១០យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ បណ្ដាលឲ្យរងការខូចខាត តែអគ្មានអ្នករបួសធ្ងន់ធ្ងរនិងស្លាប់ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តម៉ាក FUSO ក្បាលពណ៌ស សណ្ដោងទូរកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 4A-7020 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន ខណះដល់ចំណុចកេីតហេតុដែលជាចំណុចផ្លូវរាងកោង និងសង្ស័យអក់ស័របួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកបង្គោលថ្មនៅចញ្ចេីមផ្លូវសម្រាប់ដាក់ឲ្យប្រុងប្រយ័ត្ន បាក់អស់មួយដេីមរួចធ្លាក់ផ្លូវបណ្ដាលឲ្យរថយន្តរងការខូចខាតតែម្ដង សំណាងល្អមិនបណ្ដាលឲ្យតៃកុង ឬនរណាម្នាក់រងរបួស ។

ក្រោយកេីតហេតុ តៃកុងរថយន្តបង្កបានចេញពីកន្លែងកេីតហេតុបាត់ ដោយបានទាក់ទងទៅខាងរថយន្តស្ទួចឲ្យមកស្ទួចរថយន្តខាងលេីទៅរក្សាទុក ដេីម្បីជួសជុលដោយខ្លួនឯងមិនរំខានដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានឡេីយ ៕ដោយ៖ ជីម ភារ៉ា


អត្ថបទទាក់ទង