ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

គ្រោះថ្នាក់ធ្លាក់យន្តហោះយោធានៅអ៊ុយក្រែន បណ្តាលអោយមនុស្ស២៥នាក់ស្លាប់ និង០២នាក់របួស
ថ្ងៃ សៅរ៏ ទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០

អ៊ុយក្រែន៖ សោកនាដកម្មធ្លាក់យន្តហោះយោធាមួយគ្រឿងនៅតំបន់ ខាគីវ ភាគឦសានប្រទេសអ៊ុយក្រែន កាលពីយប់ថ្ងៃសុក្រម្សិលមិញ បានផ្តាច់ជីវិតមនុស្សកើនដល់២៥នាក់ហើយ និង០២នាក់រងរបួសធ្ងន់ ខណៈមនុស្សម្នាក់ទៀតកំពុងបាត់ខ្លួន នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ។

ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ុយក្រែនបានឱ្យដឹងថា យន្តហោះប្រភេទ An-26 របស់កងទ័ពអាកាសអ៊ុយក្រែន មានផ្ទុកមនុស្សសរុបចំនួន២៨នាក់ ភាគច្រើនជានាយទាហាននៃសាកលវិទ្យាល័យទ័ពអាកាស ខាគូវ បានធ្លាក់អំឡុងពេលព្យាយាមចុះចតនៅឯអាកាសយានដ្ឋានក្រុង ឈូហ្គីវ ។ បើតាមប្រធានរដ្ឋបាលតំបន់ ខាគីវ លោក អូឡេកស៊ី គូឆឺ មុនពេលយន្តហោះធ្លាក់ អ្នកបើកបរយន្តហោះបានរាយការណ៍ថា ម៉ាស៊ីនខាងឆ្វេងរបស់យន្តហោះមានបញ្ហា ហើយថា ស្ថានការណ៍បែបនេះមិនបង្កជាបញ្ហានោះទេ សម្រាប់អ្នកបើកយន្តហោះដែលមានបទពិសោធន៍ច្រើនឆ្នាំហើយ ។

ទន្ទឹមគ្នា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមា ហ្សេឡិនស្កាយ បានបង្ហោះសារលើបណ្តាញសង្គមថា លោកនឹងជិះយន្តហោះទៅកាន់តំបន់ ខាគីវ ដោយផ្ទាស់នៅថ្ងៃសៅរ៍នេះ ហើយថា គណៈកម្មការបន្ទាន់មួយនឹងត្រូវបង្កើតឡើង ដើម្បីស៊ើបអង្កេតពីមូលហេតុពិតប្រាកដ នៃសោកនាដកម្មនេះ ៕

 


អត្ថបទទាក់ទង