ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

នៅចុងឆ្នាំនេះ Huawei គ្រោងបើកមជ្ឈមណ្ឌលទិន្នន័យទី២នៅប្រទេសឈីលី ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងបង្កើនបច្ចេកវិទ្យានៅទីនោះ
ថ្ងៃ សុក្រ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០

ឈីលី៖ នៅចុងឆ្នាំ២០២០នេះ ក្រុមហ៊ុន Huawei របស់ចិនគ្រោងបើកមជ្ឈមណ្ឌលទិន្នន័យទី២នៅឈីលី ក្នុងគោលបំណងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍ និង បង្កើនបច្ចេកវិទ្យានៅក្នុងប្រទេសក្នុងតំបន់អាមេរិកឡាទីនមួយនេះ នេះបើតាមសារព័ត៌មានស៊ិនហួរនៅថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០២០ ។

ប្រភពបានឱ្យដឹងថា មជ្ឈមណ្ឌលទិនន្ន័យថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិននេះ នឹងមានទីតាំងស្ថិតនៅតំបន់រដ្ឋធានី សាន់ទីហ្គោ ដែលគ្រោងចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំនេះ ពោលគឺមួយឆ្នាំក្រោយក្រុមហ៊ុន Huawei បានបើកមជ្ឈមណ្ឌលទិន្នន័យដំបូង នៅរដ្ឋធានីរបស់ប្រទេសឈីលី ។ ជាមួយគ្នានេះ ប្រធានក្រុមហ៊ុន ហូវៃ ខ្លោដ អេន អេអាយ នៅឈីលី លោក ចេសុន ជីន បញ្ជាក់ថា យើងពិតជារីករាយខ្លាំងណាស់ ក្នុងការបើកមជ្ឈមណ្ឌលទិន្នន័យទី២របស់យើងក្នុងប្រទេសឈីលី ។

លោក ចេសុន ជីន បានអះអាងទៀតថា ការបើកមជ្ឈមណ្ឌលទិនន្ន័យថ្មីខាងលើ នឹងផ្តល់នូវផលប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់... ហើយនឹងផ្តល់នូវការប្រើប្រាស់កាន់តែមានសុវត្ថិភាព ក្នុងករណីមានគ្រោះមហន្តរាយ ក៏ដូចជាបើកទូលាយឲ្យឈីលីរៀបចំសម្រាប់ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាក្នុងពេលអនាគត ៕

 


អត្ថបទទាក់ទង