ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

ក្រសួងយុត្តិធម៌អាមេរិកត្រៀមប្តឹងក្រុមហ៊ុន Google នាសប្តាហ៍ក្រោយ ជុំវិញការចោទប្រកាន់ពីបទប្រើប្រាស់អំណាចហួសកំរិត និងអយុត្តិធម៌
ថ្ងៃ សុក្រ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០

សហរដ្ឋអាមេរិក៖ នាសប្តាហ៍ក្រោយនេះ ក្រសួងយុត្តិធម៌អាមេរិកត្រៀមដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Google ដោយចោទប្រកាន់ថា បានប្រើអំណាចទីផ្សារហួសកំរិត និងអយុត្តិធម៌ នេះបើតាមគេហទំព័រ CNA នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ។

ក្រុមហ៊ុន Google បានប្រើប្រាស់អំណាចរបស់ខ្លួននៅលើប្រព័ន្ធអនឡាញ ដើម្បីទាញយកផលប្រយោជន៍៍ និងការប្រកួតប្រជែងមិនស្មោះត្រង់ ដែលទង្វើនេះ ត្រូវបានក្រសួងយុត្តិធម៌អាមេរិកបានស្វែងរកឃើញ ហើយត្រៀមនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ។

បើតាមពាក្យបណ្ដឹងខាងលើនេះ Google បានប្រើអំណាចដែលខ្លួននៅលើប្រព័ន្ធអនឡាញបានចាប់យកនូវទិន្នន័យរបស់អ្នកប្រើប្រាស់ ជាពិសេសបានប្រមូលនូវអ្វីដែលអ្នកប្រើប្រាស់ចូលចិត្ត ដើម្បីយកធ្វើជាប្រយោជន៍របស់ខ្លួន តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម និងបានរារាំងអ្នកប្រើប្រាស់មិនឱ្យស្វែងរកឃើញ នូវកម្មវិធី Bing របស់ក្រុមហ៊ុន Microsoft ដែលវាមានមុខងារដូចគ្នានឹង Google Search ៕

 


អត្ថបទទាក់ទង