ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២០ នៃ វេទិការសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ នៅរសៀលនេះ
ថ្ងៃ អង្គារ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២០

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញផ្តល់ចំណាប់អារម្មណ៍ក្នុងកិច្ចប្រជុំកំពូលស្តីពី៖ ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០២០នៃវេទិកាសេដ្ឋកិច្ច ពិភពលោក (WEF) តាមប្រព័ន្ធឌីជីតាល់ (Digital) នៅ វិមានសន្តិភាព នៅរសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០នេះ ។

គួររម្លឹកថា វិបត្តិកូវីដ-១៩ បានបង្កការបំផ្លិចបំផ្លាញដល់សង្គម និងសេដ្ឋកិច្ចនិងជាឧបសគ្គធំមួយដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិការដាក់ពិភពលោកឱ្យដើរលើផ្លូវនៃកំណើនប្រកបដោយចីរភាព សមភាព។ នៅក្នុងបរិបទនៃមហាសន្និបាតអង្គការសហប្រជាជាតិ វេទិកាសេដ្ឋកិច្ច ពិភព លោកបានរៀបចំកិច្ចប្រជុំកំពូលស្តីពីផលប៉ះពាល់ លើការអភិវឌ្ឍប្រកប ដោយចីរភាព និងនិរន្តរភាពពេញលេញ។

វេទិកាសេដ្ឋកិច្ចពិភពលោក(WEF)នឹងកោះប្រជុំមេដឹកនាំរដ្ឋាភិបាល អង្គការអន្តរ ជាតិ និង សង្គមស៊ីវិល រួមជាមួយក្រុមអ្នកជំនាញដើម្បីផ្តួចផ្តើម, បង្កើនល្បឿននិងពង្រីកដំណោះស្រាយដើម្បីដោះស្រាយ ការប្រែប្រួលអាកាសធាតុ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ៕


អត្ថបទទាក់ទង