ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

ភ្លៀងនៅតែបន្តធ្លាក់ចាប់តាំងពីល្ងាចថ្ងៃបញ្ចប់ពិធី បុណ្យភ្ជុំបិណ្ឌរហូតមកដល់ថ្ងៃនេះ
ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

   ចាប់តាំងពីល្ងាចថ្ងៃទី១៧ខែកញ្ញា ដែលជាថ្ងៃបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ រហូតមកដល់ថ្ងៃទី១៩ខែកញ្ញានេះ គិតត្រឹមម៉ោង១២,៣០នាទី ថ្ងៃត្រង់នេះភ្លៀងនៅតែបន្តធ្លាក់យ៉ាងជោគជាំ ម្តងភ្លៀងខ្លាំង ម្តងខ្សោយ ម្តងញាប់ ម្តងរលឹមច្រែៗ...។

      ដោយសារតែមានភ្លៀងធ្លាក់យ៉ាងជោគជាំរាយប៉ាយនៅតាមតំបន់នានាក្នុងភូសាស្ត្ររបស់ខេត្តបាត់ដំបង ទើបនៅល្ងាចថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២០ថ្មីៗកន្លងទៅនេះមានបាតុភូតធម្មជាតិបង្កនូវឧបទ្ទវហេតុដ៏អាក្រក់មួយកើតឡើងដោយមានរន្ទះបាញ់បណ្តាលឲ្យមនុស្ស១១នាក់បានស្លាប់និងវបួស ក្នុងនោះ៖ស្លាប់ចំនួន៨នាក់(ស្រី២នាក់)និងរបួស៣នាក់។ក្នុងករណីខាងលើនេះ៖ ១ករណី កើតឡើងនៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគីរី ចេត្តបាត់ដំបង បណ្តាលឲ្យមនុស្សស្លាប់៧នាក់របួស៣នាក់និងករណីមួយទៀត នៅភូមិថ្នំក្នុងឃុំស្រុកខាងលើបណ្តាលឲ្យបរសម្នាក់បានស្លាប់នៅវាលស្រែ ក្នុងភូមិថ្នំ ក្នុងភូមិសាស្ត្រ ឃុំកើតហេតុខាងលើ៕          ( អត្ថបទ- រូបភាព៖ អ៊ុក សំអាន បប )