ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  2. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  3. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  4. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ  5. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២០ នៃ វេទិការសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ នៅរសៀលនេះ

ក្រុមការងារចុះជួយស្រុក និងឃុំកំរៀង ខេត្តបាត៎ដំបង បាននាំយកនូវទេយ្យទាន-ទេយ្យវត្ថុ ព្រមទាំងគ្រឿងឧបភោគ-បរិភោគ ភេសជ្ជៈនិងបច្ច័យ ដើម្បីចូលរួមវេនកាន់បិណ្ឌទី១៣ តាមវត្តចំនួន៣ នៅក្នុងស្រុកកំរៀង
ថ្ងៃ ពុធ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០២០

   ឯកឧត្តម សឿម ប៊ុនរិទ្ធិ អនុប្រធានក្រុមការងារចុះជួយស្រុកកំរៀង និងជាអភិបាលរងខេត្តបាត់ដំបង និងលោក តូច ឈួនសៅរិទ្ធិ ប្រធានក្រុមការងារចុះជួយឃុំកំរៀង និងជាប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលជាក្រុមការងារចុះជួយស្រុក-ឃុំនៅទីនោះ បានផ្តួចផ្តើមនូវគំនិតនិងបានមូលមតិគ្នាក្នុងការកៀងគរដោយទឹកចិត្តជ្រះថ្លានូវថវិកា ប្រមាណ៥លានរៀល ដើម្បីទិញគ្រឿងឧបភោគ-បរិភោគ សម្ភារៈបរិក្ខារ រួមនិងទេយ្យទាន-ទេយ្យវត្ថុ និងថវិកាមួយចំនួន ដើម្បីពាំនាំនូវគ្រឿងបរិក្ខារទាំងនេះ ដើម្បីចូលរួមនៅក្នុងថ្ងៃកាន់បិណ្ឌវេនទី១៣នៅតាមបណ្តាវត្តចំនួន៣ ក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងនោះរួមមាន៖ វត្តក្បាលដំរី ហៅ(វត្តឡាក់ហុកពីរ), វត្តបឹងអូរជាង និង វត្តកំរៀង។

      ទេយ្យទាន-ទេយ្យវត្ថុ គ្រឿងឧបភោគ-បរិភោគភេសជ្ជៈនិងបច្ច័យមួយចំនួន ដែលបាននាំយកទៅចូលរួមក្នុងវេនកាន់បិណ្ឌទី១៣ ទាំង៣វត្តខាងលើនៅព្រឹក ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២០ ក្នុងនោះរួមមាន៖ អង្ករ០៦ការុង,ទឹកសុទ្ធ៣០កេស, មី៣០កេស, ទឹកដោះគោ៣៦កំប៉ុង,ទឹកត្រីទឹកស៊ីអ៊ីវ៤យួរ។
ឯកឧត្តម សឿម ប៊ុនរិទ្ធិ អនុប្រធានក្រុមការងារចុះជួយស្រុកនិងជាអភិបាលរងខេត្តបាត់ដំបង ក៏បានថ្លែងគូសបញ្ជាក់ផងដែរថាទេយ្យទាន-ទេយ្យវត្ថុរួមនិងបច្ច័យដែលបានចូលរួមដ៏សទ្ធាជ្រះថ្លាទាំងនេះគឺជាទឹកចិត្តសទ្ធាជ្រះថ្លា របស់ ឯកឧត្តម លោកជំទាវ និងអស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំមន្ទីរឧស្សាហកម្ម ក្រុមការងារចុះជួយស្រុក ឃុំនិងភូមិទាំងអស់នៅក្នុងឃុំកំរៀងនេះ ព្រមទាំងសប្បុរសជនដែលមានសទ្ធាជ្រះថ្លាក្នុងពិធីកាន់វេនបិណ្ឌ១៣ផងដែរ ដើម្បីវេរប្រគេនដល់ព្រះសង្ឃទាំង៣វត្ត ក្នុងឃុំកំរៀងយើងនេះដូចជា៖វត្តក្បាលដំរី ហៅឡាក់ហុកពីរ វត្តបឹងអូរជាង និងវត្តកំរៀង ដើម្បីជាប្រយោជន៍ទៅតាមតម្រូវការក្នុងវត្តនារដូវកាន់បិណ្ឌនិងភ្ជុំបិណ្ឌដែលនិងចូលមកដល់ឆាប់ៗ។ ហើយពិធី បុណ្យ កាន់ បិណ្ឌ និង ភ្ជុំ បិណ្ឌនេះ គឺជា ពិធី បុណ្យ ដែល មាន ប្រយោជន៍ ជា ច្រើន ដល់ ជីវិត ពុទ្ធ បរិស័ទ និងប្រជាពល រដ្ឋ កម្ពុជាយើង។ដែលទទួលបាននូវ ប្រយោជន៍សំខាន់ យ៉ាង តិច ក៏៥ យ៉ាង ដែរ ដែលបានកើតមាននៅក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះផងដែរ។

      ឯកឧត្តម អនុប្រធានក្រុមការងារចុះជួយស្រុកក៏បានពាំនាំនូវការអំពាវនាវ របស់ ប្រមុខរាជរដ្ឋាភិបាលនិងអំពីការណែនាំរបស់ក្រសួងសុខាភិបាល សូមឲ្យប្រជាពុទ្ធបរិស័ទ ឧបាសក-ឧបាសិកា និងបងប្អូនប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ គណៈកម្មការវត្ត ព្រមទាំងព្រះសង្ឃ-ចៅអធិការវត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់សូមឲ្យបន្តយកចិត្តទុកដាក់ អំពីបញ្ហាអនាម័យ-ចំណីអាហារការរក្សាគម្លាតសុវត្ថិភាព ត្រូវពាក់ម៉ាស់នូវក្នុងការគោរពបូជា នៅក្នុងឱកាសនៃការប្រារព្វនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ដែលជាឱកាសឲ្យយើងទាំងអស់គ្នាបានមកជួបជុំបងប្អូនញាត្តិមិត្តសាច់សារលោហិតដើម្បីរៀបចំធ្វើម្ហូបអាហារយកទៅវត្ត ដើម្បីប្រគេនដល់ព្រះសង្ឃ។ ហើយនៅគ្រប់ទីអារាមទាំងអស់ក៏ត្រូវមានវិធានការឲ្យពាក់ម៉ាស់ និងធ្វើអនាម័យឲ្យបានល្អ ដើម្បីថែរក្សានូវសុខភាព និងចូលរួមអនុវត្តនូវវិធានការការពារជំងឺកូវិដ-១៩ ដោយត្រូវរៀបចំឲ្យមានការវាស់កម្តៅ បាញ់អាកុល នៅមុខក្លោងទ្វារច្រក-ចេញចូល និង ត្រូវរក្សាគម្លាតគ្នា ឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

 


អត្ថបទទាក់ទង