ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  2. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  3. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  4. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ  5. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២០ នៃ វេទិការសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ នៅរសៀលនេះ

ក្រសួងមហាផ្ទៃ គ្រោងស្នើសុំទៅរាជរដ្ឋាភិបាល ឲ្យបង្កើតច្បាប់ប្រឆាំងផលិតផលក្លែងក្លាយ
ថ្ងៃ ពុធ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០២០

ក្រសួងមហាផ្ទៃ គ្រោងស្នើសុំទៅរាជរដ្ឋាភិបាល ឲ្យបង្កើតច្បាប់ប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីបង្កើនកម្រិតទោសផាកពិន័យ និងបង្កកទ្រព្យសម្បត្តិអ្នកផលិត និងអ្នកនាំចូលផលិតផលក្លែងក្លាយ ។
  ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានថ្លែងបញ្ជាក់ថា នាពេលខាងមុខនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ គ្រោងដាក់សំណើរជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំទៅរារដ្ឋាភិបាល បង្កើតច្បាប់ប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីបង្កើននៃកម្រិតទោសពិន័យឲ្យធ្ងន់ធ្ងរជាងមុន និងជាពិសេស បង្កកទ្រព្យសម្បត្តិជនល្មើស ដែលជាអ្នកផលិត អ្នកចែកចាយ អ្នកនាំចូល និងអ្នកក្លែងបន្លំម៉ាក់ផលិតស្របច្បាប់ ជាដើម។
 
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី ការចុះបង្ក្រាប និងរឹបអូសបានផលិតផលដែលហាមឃាត់ ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ សរុបប្រមាណ ជាង៥០០តោន នារសៀលថ្ងៃទី១៥ កញ្ញានេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ការស្នើសុំ ឲ្យមានច្បាប់ប្រឆាំងផលិតផលក្លែងក្លាយនេះ គឺដើម្បីធ្វើការព្រមានទៅដល់ ជនល្មើស ដែលគ្រោងផលិត និងនាំចូលផលិតផលក្លែងក្លាយទាំងអស់ ឲ្យបញ្ឈប់សកម្មភាពទាំងអស់នេះជាបន្ទាន់ ។
ទន្ទឹមនិងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្នើទៅដល់ភាគីពាក់ពន្ធទាំងអស់ ជាពិសេសមន្រ្តីនៅតាម្រកព្រំដែន ព្រលានយន្ត និងកំពង់ផែ ត្រូវបង្កើនកិច្ចសហការផ្ដល់ព័ត៌មានរហ័សជូនគ្នាទៅវិញទៅមកដើម្បី ធ្វើការស្រាវជ្រាវ និងចុះបង្រ្កាបឲ្យបានទាន់ពេលវេលា កុំផលិតផលទាំងអស់នោះធ្លាក់ដល់ដៃ អ្នកប្រើប្រាស់ និងអ្នកបរិភោភ ដែលបង្កហានិភ័យខ្ពស់ចំពោះសុខភាព និងឈានទៅដល់ការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ ។
សូមបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០២០នេះ ពោលគិតចាប់ពីខែ មករា ដល់ខែ កញ្ញានេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានសហការជាមួយមន្រ្តីពាក់ព័ន្ធ ចុះបង្ក្រាបបានជនល្មើស ២៨ នាក់ និងរឹបអូសបានផលិតផលដែលហាមឃាត់ ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ សរុបប្រមាណ ជាង៥០០តោន ក្នុងនោះរួមមាន៖ ផលិតផលស៊ីហ្សា, បារីអេឡិចត្រូនិច, ភេសជ្ជៈ, ឱសថ, គ្រឿងសំអាង,ស្រា ស ចិន,ផលិតផលការពារជំងឺកូវីដ១៩,សាប៊ូ,ថ្នាំចិនស៊ែរ,ទឹកអប់ និងផលិតផលផ្សេងៗទៀត ខណៈផលិតផលទាំងអស់ និងត្រូវយកទៅកំទិចចោលនាពេលខាងមុខនេះ៕


អត្ថបទទាក់ទង