ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  2. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  3. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  4. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ  5. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២០ នៃ វេទិការសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ នៅរសៀលនេះ

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាឡើងសួនច្បារមុខណាហ្គាវើល២ រងការខូចាត
ថ្ងៃ ពុធ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០២០

     ភ្នំពេញ៖ មានរថយន្តមួយគ្រឿងបានបុកបន្តកន្ទុយគ្នាចំនួនរថយន្ត២គ្រឿងទៀត  បណ្ដាលឲ្យផ្លោងឡើងលើសួនច្បារ រងការខូចខាតយ៉ាងដំណំ  បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រំលងអាធ្រាតយប់ថ្ងៃទី១៦  ខែកញ្ញា  ឆ្នាំ២០២០ នៅទល់មុខពុទ្ធសាសនាបណ្ឌិត្យ ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

      តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តទាំង៣គ្រឿងដែលបុកបន្តកន្ទុយគ្នាមានម៉ាក ទី១រថយន្តម៉ាក ម៊ែកសឺរឌេសពណ៍ស្ករ ផ្លាកលេខភ្នំពេញ2M-3977 រថយន្តទី២ម៉ាកលុច្សស៊ីសLE460L ពណ៍ខ្មៅ ផ្លាកលេខភ្នំពេញ2N-8999 រថយន្តទី៣មិនស្គាល់ម៉ាក បានបើកចេញពីកន្លែងកើតហេតុភ្លាមៗក្រោយពេលកើតហេតុ។

      ប្រភពដដែលបានបន្តឲ្យដឹងទៀតថា  មុនពេលកើតហេតុ រថយន្តទាំង៣គ្រឿងបានបើកបរក្នុងទិសដៅស្របគ្នា ក្នុងទិសដៅពីត្បូងទៅជើង រថយន្តដែលមិនស្គាល់ម៉ាកពីខាងមុខរថយន្តម៉ាកលុច្សស៊ីស ពេលដែលមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកម៊ែកសឺរឌេស បើកមកពីក្រោយក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលទៅបុកផ្ទាប់នឹងរថយន្តទាំងពីគ្រឿងឡើងលើសួនច្បារតែម្តង ប៉ុន្តែរថយន្តពីខាងមុខបានបើកបន្តទៅមុខទៀត មុនពេលសមត្ថកិច្ចចុះមកដល់ ព្រោះមិនចង់ឲ្យវែងឆ្ងាយ។

     ដោយឡែករថយន្ត២គ្រឿងខាងលើរថយន្តរងការខូចខាតបើកទៅមុខលែងរួចនៅលើសួនច្បារតែម្តង។ ហេតុការណ៍នេះមិនបង្កឲ្យមានអ្នករងរបួសទេ។

     ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងរថយន្តទាំង២គ្រឿងយកទៅរក្សាទុកបណ្តោះអាសន្នរងចាំស្រាវជ្រាវរកម្ចាស់ចូលខ្លួនដោះស្រាយគ្នា៕ដោយ៖  ជីម  ភារ៉ា


អត្ថបទទាក់ទង