ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  2. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  3. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  4. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ  5. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២០ នៃ វេទិការសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ នៅរសៀលនេះ

ពិធីបិទវគ្គហ្វឹកហ្វឺន មន្ត្រីមុខងារសាធារណៈជាឧទ្យានុរក្សស្តីពី «វិធីសាស្រ្ត ល្បាតក្នុងតំបន់ការពារធម្មជាតិ» ជំនាន់ទី៩ នៃក្រសួងបរិស្ថាន
ថ្ងៃ ពុធ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០២០

ខេត្តកំពង់ស្ពឺ៖ ថ្ងៃអង្គារ ១៣រោច ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺន មន្ត្រីមុខងារសាធារណៈជាឧទ្យានុរក្សស្តីពី «វិធីសាស្រ្ត ល្បាតក្នុងតំបន់ការពារធម្មជាតិ» ជំនាន់ទី៩ នៃក្រសួង បរិស្ថាន នៅសាលានាយទាហានសកម្មត្មាតពង ខេត្តកំពង់ស្ពឺ។

ឯកឧត្តម សុខខេង នវិន្ទ បានឱ្យដឹងថា៖ ថ្វីត្បិតតែវគ្គហ្វឹកហ្វឺន មន្ត្រីមុខងារសាធារណៈជាឧទ្យានុរក្ស ស្តីពី «វិធីសាស្ត្រល្បាត ក្នុងតំបន់ការពារធម្មជាតិ»មានរយៈ ពេលខ្លី ប៉ុន្តែវាជាគ្រឹះដ៏មានសារៈសំខាន់ បំផុតសម្រាប់ការកសាង សមត្ថភាពជំនាញ ជាមូលដ្ឋានរបស់មន្ត្រីឧទ្យានុរក្សទាំងអស់ ទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែងនៅទីវាលការ ក្នុងការពង្រឹងការអនុវត្តច្បាប់ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធ ការពង្រឹងសមត្ថភាព មន្ត្រី រាជការ ដើម្បីប្រសិទ្ធភាពការងារគ្រប់គ្រង តំបន់ការពារ ធម្មជាតិ ការអភិរក្សជីវៈចម្រុះ កិច្ចគាំពារបរិស្ថាន ការអភិវឌ្ឍដោយចីរភាព ជាពិសេសក្នុងតំបន់ការពារធម្មជាតិ ក្នុងបុព្វហេតុឧត្តុង្គឧត្តម របស់ជាតិ ប្រជាជន និងមាតុភូមិ ។  

ឯកឧត្តមអនុរដ្ឋលេខាធិការបន្តថា៖ ការកសាងសមត្ថភាពតាមរយៈការបណ្ដុះបណ្ដាលមន្ត្រីឧទ្យានុរក្សដែលជាឆ្មាំព្រៃ គឺជាផ្នែកដ៏សំខាន់ដើម្បីធានានិរន្តភាពព្រៃឈើ និងធនធានធម្មជាតិ។

គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចំនួន៦០នាក់ មកពីមន្ទីរបរិស្ថានខេត្តចំនួន០៥ (ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី )ដែលមានរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃ២៤ ខែសីហា ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងគោលបំណងកសាងធនធានមនុស្សដែលមន្ត្រីឧទ្យានុរក្សឲ្យមាសមត្ថភាពទាំងកាយសម្បទា និងវិធីសាស្ត្រល្បាតដោយចូលរួមអនុវត្ត ចក្ខុវិស័យបរិស្ថាន ឆ្នាំ២០២៣ គុណភាព និរន្តភាពបរិស្ថាន៕

 


អត្ថបទទាក់ទង