ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  2. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  3. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  4. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ  5. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២០ នៃ វេទិការសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ នៅរសៀលនេះ

ឯកឧត្តមបណ្ឌិត សុខប្រសិទ្ធិនិងលោកជំទាវ អញ្ជើញចូលរួម កាន់បិណ្ឌវេនទី១៣ និងនាំយកទេយ្យទានប្រគេនព្រះសង្ឃចំនួនបីវត្តនៅក្នុង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ
ថ្ងៃ ពុធ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០២០

ដើម្បីជួយផ្គត់ផ្គង់ទំនុកបំរុង ប្រគេនចំពោះព្រះសង្ឃ និងរួមចំណែកថែរក្សា ពិធីបុណ្យប្រពៃណីជាតិ ដែលមានតាំងពីបុរាណកាលមក ឲ្យបានស្ថិតស្ថេរគង់វង្សនោះ ក្នុងរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំនេះ ឯកឧត្តម បណ្ឌិតសុខប្រសិទ្ធិរដ្ឋលខាធិការក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ឃុំរមេញ និងលោកជំទាវរួមដំណើរដោយលោកឧកញ្ញ៉ា យ៉ន សេង ហានព្រមទាំង មានការចូលរួមពី អាជ្ញាធរដែនដីស្រុកឃុំភូមិរួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តជាច្រើនទៀតបានអញ្ជើញ កាន់បិណ្ឌ ក្នុងវេនទី១៣ចំនួនបីវត្តស្ថិតនៅក្នុងបរិវេនវត្តកោះអណ្តែត ក្នុងឃុំរមេញ ស្រុកកោះអណ្តែតខេត្តតាកែវនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២០ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធបុព្វការីជន ព្រមទាំងញាតិការទាំង៧សន្ដាន និងវរៈជនអ្នកស្នេហាជាតិគ្រប់ជំនាន់ដែលបានពលីក្នុងបុព្វហេតុជាតិនិងមាតុភូមិ៕
ក្នុងឱកាសអញ្ជើញ កាន់បិណ្ឌ ភ្ជុំបិណ្ឌ ក្នុងវេនទី១៣នេះដែរ នៅក្នុងកោះណ្តែតនេះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងព័ត៌មាននិងលោកជំទាវ រួមជាមួយមន្រ្តីក្រុមការងារបានវេរប្រគេនដល់ព្រះសង្ឃចំនួន៣វត្តក្នុងនោះមានវត្តមានវត្តកោះអណ្តែត . វត្តពោធនាគរាជ(ហៅវត្តមានាគ) និងវត្តអង្គបុរាណ
មហារាជធម្មស្ថាន (ហៅវត្តអង្គប្រាសាទ)
ដោយក្នុង១វត្តរួមមាន
អង្ករ ១៥០ គីឡូក្រាម .ទឹកសុទ្ធ៦កេះ .ទឹកក្រូច
៦កេះ . មី៣កេះ និងបច្ច័យកសាងចំនួន១លាន
រៀល ព្រមទាំងបានប្រគេនដល់ព្រះសង្ឃ២៧
អង្គដោយក្នុង១អង្គទទូលបានបច្ច័យ៤ម៉ឺនរៀល ដោយឡែកព្រះគ្រូសូត្រឆ្វេងស្តាំបច្ច័យ
៨ម៉ឺនរៀល។ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋលេខាធិការនិងលោកជំទាវបានឧត្តម្ភដល់អាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក លោកយាយលោកតានិងកម្លាំងប្រជាការពារនូវថវិកាមួយចំនួនផងដែរ។សូមបញ្ជាក់ថាចំណាយថវិកា
សម្រាប់បីវត្តនេះអស់ជាង៨លានរៀល។
ឯកឧត្តម សុខប្រសិទ្ធិបានលើកឡើងថាការដែលធ្វើអោយប្រទេសជាតិមានសុខសន្តិ
ភាពគឺពិតជាលំបាកខ្លាំងណាស់ ដូច្នេះយើង
ទាំងអស់គ្នាគម្បីរួបរួមគ្នាខិតខំថែរក្សាមួយនេះបាន ដើម្បីការអភិវឌ្ឍនិងភាពរីកចំរើនថ្មីៗជាបន្តបន្ទាប់ទៀតក្រោមការដឹកនាំរបស់
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាណាចក្រកម្ពុជា

គួរបញ្ជាក់ថាពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌគឺជាពិធីបុណ្យប្រពៃណីជាតិបែបព្រះពុទ្ធសាសនាដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ ១ រោចដល់ថ្ងៃ ១៥ រោចខែភទ្របទ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី១៧ ខែកញ្ញាឆ្នាំ ២០២០។ ការប្រារព្ធពិធីបុណ្យនេះគឺជាទំនៀមទម្លាប់មួយដែលជនជាតិខ្មែរនិយមធ្វើតៗគ្នា តាំងពីបុរាណកាល ដូច្នេះហើយប្រជាពលរដ្ឋខ្មែរទាំងអស់ដែលជាពុទ្ធសាសនិកជន គប្បីនាំគ្នាថែរក្សាពិធីបុណ្យ ដែលជាមរតកកេរដំណែលវប្បធម៌ របស់ដូនតាខ្មែរឲ្យបានឋិតថេរ គង់វង្ស តាមរយៈការបណ្ដុះស្មារតីដល់យុវជន និងកូនចៅជំនាន់ក្រោយទាំងអស់ឱ្យចេះទៅធ្វើបុណ្យទាននៅក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះនៅតាមទីវត្តអារាមនានាទូទាំងប្រទេសដើម្បីធ្វើយ៉ាងណាអភិរក្សពិធីបុណ្យប្រពៃណីជាតិដ៏ល្អផូរផង់នេះកុំឲ្យបាត់បង់ ប៉ុន្តែត្រូវចូលរួមអនុវត្តវិធានការសុវត្ថិភាពអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺកូវីដ១៩ ក្នុងកាលៈទេសៈដែលពិភពលោកក៏ដូចជាប្រទេសកម្ពុជាកំពុងប្រឈមនឹងហានិភ័យនៃវិបត្តិជំងឺដ៏កាចសាហាវនេះ។


អត្ថបទទាក់ទង