ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  2. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  3. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  4. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ  5. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២០ នៃ វេទិការសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ នៅរសៀលនេះ

រដ្ឋបាលរាជធានីភ្នំពេញដាក់កម្លំាងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងដើម្បីធានាភាពកក់ក្តៅជូនប្រជាពលរដ្ឋនាឱកាសថ្ងៃភ្ជុំបិណ្ឌ
ថ្ងៃ អង្គារ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០២០

រដ្ឋបាលរាជធានីភ្នំពេញបានដាក់កម្លំាងប្រចាំការពារនៅតាមគោលដៅសំខាន់ៗ ដូជាតាមទីវត្ត កន្លែងសប្បាយភាព កម្លាំងសម្រួលចរាចរណ៍នៅតាមដងផ្លូវនិងការពង្រាយកម្លំាងចុះល្បាតតាមភូមិសង្កាត់ដើម្បីការពារសន្តិសុខបញ្ហាចោរកម្មនៅតាមមូលដ្ឋាន ខណៈដែលប្រជាពលរដ្ឋចេញទៅលេងស្រុកកំណើតជាដើម។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការត្រៀមកម្លំាងការពារនៅតាមមូលដ្ឋាននេះ
ដើម្បីធានាអោយប្រជាពលរដ្ឋនិងពុទ្ធរិស័ទបានធ្វើបុណ្យប្រកបដោយភាពសប្បាយរីករាយមិនបារម្ភពីបញ្ហាអសន្តិសុខណាមួយកើតឡើង។ ឯកឧត្តមបានបញ្ជាក់ថា រៀងរាល់នៅរដូវបិណ្ឌភ្ជុំនេះ ប្រជាពលរដ្ឋភាគច្រើន បានចាក់សោរចោលផ្ទះ ដើម្បី

លេងស្រុកកំណើត  ដូច្នេះបញ្ហានេះកម្លំាងសមត្ថកិច្ចត្រូវ ប្រយ័ត្នប្រយែងមានទែន ក្នុងការប្រចាំការចុះល្បាតដើម្បីទប់ស្កាត់បញ្ហាចោរ គាស់ផ្ទះលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ។
សម្លេង«ប្រជាជនចេញពីផ្ទះទៅស្រុក ចឹងគាត់អត់យកផ្ទះទៅតាមទេ សម្ភារនៅផ្ទះ អាចមានចោរកម្ម  ដូច្នេះអាជ្ញាធរខណ្ឌទំាង១៤ត្រូវពង្រឹងកិច្ចការការពារឲ្យខាងតែបាន ដើម្បីទប់ស្កាត់អំពើចោរកម្មនេះជូន ប្រជាពលរដ្ឋ ដែលនេះជាការផ្តល់ភាពកក់ក្តៅជូនប្រជាពរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានសម្តែងការកោតសរសើរដល់កង កម្លំាងគ្រប់ប្រភេទ ដែលបានធ្វើឲ្យបទល្មើសនៅតាមបណ្តាខណ្ឌនានានៅទូទំាងរាជធានីភ្នំពេញមានការថយចុះគួរឲ្យកក់សម្គាល់ និងមានការពេញចិត្តពេញថ្លើមពីសំណាក់ប្រជាពលរដ្ឋ។ ឯកឧត្តមបញ្ជាក់ថា ចំណុចនេះបានបង្ហាញពីការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចយ៉ាងត្រឹមត្រូវរបស់កងកម្លំាងមានសត្ថ កិច្ច ហើយចំណុចខ្លំាងនេះបានជួយទាក់ទាញដល់ក្រុមវិនិយោគិនបរទេសមកបោះទុននិវិយោគនៅ កម្ពុជាបានកាន់តែច្រើន។

យោងតាមរបាយការណ៍ស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថានៅតាមទីវត្តអារ៉ាមទំាងអស់ទូទំាងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចគឺបានសហការជាមួយគណៈកម្មការវត្ត និង សន្តិសុខភូមិ ដើម្បីរួមគ្នាជួយសម្រួលចរាចរណ៍ រក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងវត្តនិងការពារ ម៉ូតូរថយន្តនិងទ្រព្យសម្បតិ្តរបស់ពុទ្ធបរិស័ទមកធ្វើបុណ្យប្រកបដោយសទ្ធាជ្រះថ្លា។ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ កម្លំាងនគរបាលចរាចរណ៍ផ្លូវគោក ក៏បានរឹតបន្តឹងការគោរពច្បាប់ចរាចរណ៍នៅតាមដងផ្លូវដែលមានលក្ខណៈតឹងរឹង ដោយទប់ស្កាត់អោយបានមិនឲ្យមានការដឹកលើសចំណុះនិង ដឹកសំពីងសំពោងជាដើម៕


អត្ថបទទាក់ទង