ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  2. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  3. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  4. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ  5. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២០ នៃ វេទិការសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ នៅរសៀលនេះ

អាជ្ញាធរជាតិ និងអាជ្ញាធរខេត្តកំពង់ស្ពឺរួមគ្នាផ្សព្វផ្សាយរបាយការណ៍ និងណែនាំឱ្យអ្នកពាក់ព័ន្ធទាំងអស់ខិតខំបន្តអនុវត្តផែនការឆមាសទី២ ឆ្នាំ២០២០
ថ្ងៃ អង្គារ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០២០

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី១៥ ខែកញ្ញា  ឆ្នាំ ២០២០  នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺមានរៀបចំកិច្ចផ្សព្វផ្សាយរបាយការណ៍ឆមាសទី១  និងលេីកទិសដៅឆមាសទី២ ឆ្នាំ២០២០  របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម  នាយឧត្តមសេនីយ៍ មាស  វិរិទ្ធ  អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  និងឯកឧត្តម  សរ  សុពុត្រា អភិបាល រង  ប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្តកំពង់ស្ពឺដោយមានការចូលរួមពីសមាជិកគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត  ក្រុង  ស្រុក  ឃុំ  សង្កាត់  និងអាជ្ញាធរមូលដ្ឋាន  និងប្រធានតុលាការនិងតំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។  

ឧត្តមសេនីយ៍ ទោ   សម  សាមួន ស្នងការនគរបាល បានមានប្រសាសន៍ស្វាគមន៍  និងបានរាយការណ៍ពីលទ្ធផលការងារឆមាសទី១  ២០២០ របស់ខេត្ត កំពង់ស្ពឺ ដែលកេីតចេញពីការរួមគ្នាខិតខំអនុវត្តផែនការទាំង៥ទទួលបានលទ្ធផលល្អ ប៉ុន្តែខេត្តនូវតែទទួលរងគ្រោះពីការជួញដូរ និងចរាចរគ្រឿងញៀនខុសច្បាប់។

តាមរយៈ របាយការណ៍ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបង្ហាញដោយ ឧត្តមសេនីយ៍ទោ  លឹម  តុងហួត  ប្រធាននាយកដ្ឋាននីតិកម្ម  អប់រំ  និងស្តារនីតិសម្បទា  បានឱ្យឃេីញពីការកេីនឡេីងនូវ: ១.ចំនួនអ្នកទទួលបានសារអប់រំ  ២.ពង្រឹងបានគុណភាពការងារព្យាបាល  ស្តារនីតិសម្បទា  ៣.ចំនួនករណី បង្រ្កាប  ៤.ចំនួនការឃាត់ខ្លួនជនល្មេីសដែលមានចែងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន  តែមានការថយចុះនូវបរិមាណគ្រឿងញៀនដែលរឹបអូសបាន  បេីប្រៀបធៀបទៅនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០១៩។

ក្នងឱកាសនោះ  ឯកឧត្ដម   សរ  សុពុត្រា  អភិបាលរង   ប្រធានលេខាធិការដ្ឋាន គណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្ត  បានមានប្រសាសន៍សាទរដល់លទ្ធផលត្រួតពិនិត្យគ្រឿងញៀនឆមាសទី១  ឆ្នាំ២០២០  របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហេីយបានថ្លែងអំណរគុណដល់គ្រប់សមាសភាពនៃគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត  ក្រុង  ស្រុក  ឃុំ  សង្កាត់  ដែលបានសហការគ្នាប្រកបដោយឆន្ទះនិងការទទួលខុសត្រូវសម្រេចបាននូវលទ្ធផលល្អ  គួរជាទីមោទន:  ហេីយសូមបន្តចូលរួមអនុវត្តនូវទិសដៅការងារសម្រាប់ឆមាស ទី២ ដេីម្បីសុខុមាលភាពប្រជាពលរដ្ឋរបស់យេីង។

ក្នុងឱកាសនោះ ដែរ ឯកឧត្តម  នាយឧត្តមសេនីយ៍  មាស  វិរិទ្ធ   អគ្គលេខាធិការ  បានថ្លែងថា  ពិភពលោកយើងនេះនៅតែបន្តទទួលរងផលប៉ះពាល់ពីបញ្ហាគ្រឿងញៀន ក្រុមឧក្រិដ្ឋជន និងបណ្តាញរបស់ពួកវានៅតែបន្តផលិត និងចរាចរគ្រឿងញៀនពីតំបន់មួយទៅតំបន់មួយ  ពិសេសការចរាចរគ្រឿងញៀនឆ្លងកាត់ចូលមកកម្ពុជាតាមច្រកមួយចំនួននៃខេត្តភាគឥសាន្ត ទន្ទឹមនឹងការប្រើបំពានសារធាតុញៀនប្រភេទថ្មីដែលមានឥទ្ធិពលប៉ះពាល់ដល់ប្រព័ន្ធប្រសាទធ្ងន់ធ្ងរក៏រីករាលដាលដ៏គួរឱ្យព្រួយបារម្ភដែរ ទោះបីកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀនក៏ដោយ  ដែលតម្រូវឱ្យយេីងទាំងអស់គ្នាបន្តយកចិត្តទុកដាក់ និងអនុវត្តឱ្យបានដាច់ខាតនៅវិធានការទាំង៥  ដោះស្រាយ រាល់បញ្ហាគ្រឿងញៀន  ដើម្បីចូលរួមចំណែកការពារ និងលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយេីង។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍  មាស  វិរិទ្ធ  បានធ្វេីការសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបន្តខិតខំរួមគ្នាអនុវត្ត នូវទិសដៅការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់ឆមាសទី២  ដេីម្បីបន្តសុខសន្តិភាព  សណ្តាប់ធ្នាប់សង្គម ភាពសុខដុមរមនាជូនប្រជាពលរដ្ឋយេីងពិសេសសហការជាមួយខេត្ត ដែលមានព្រំប្រទល់ជាប់គ្នាបន្តបង្ការបង្រ្កាបឱ្យបានហ្មត់ចត់នូវបទល្មេីសគ្រឿងញៀនគ្រប់ប្រភេទផ្សព្វផ្សាយអប់រំ ដល់គ្រប់គោលដៅប្រឈម កម្មករ  សិស្សបោះបង់ការសិក្សា  ពិសេសអ្នកបេីកបររថយន្តធន់ធ្ងន់និងចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩  គ្រុនឈាម  និងគ្រុនឈីក៕

 

 


អត្ថបទទាក់ទង