ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  2. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  3. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  4. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ  5. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២០ នៃ វេទិការសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ នៅរសៀលនេះ

ឯកឧត្តម សាយ សំអាល់ ជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ពនៃយោធភូមិភាគទី១ ស្ថិតនៅទីបញ្ជាការដ្ឋានខេត្តស្ទឹងត្រែង
ថ្ងៃ អង្គារ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០២០

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាននៃយោធភូមិភាគទី១ កងយោធពលខេមរភូមិន្ទ ស្ថិតនៅទីបញ្ជាការដ្ឋានខេត្តស្ទឹងត្រែង កាលពីថ្ងៃ ថ្ងៃពុធ  ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលបាន លះបង់គ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ និងដែលបានផ្តល់នូវសុខសន្តិភាពនិងធ្វើការអភិវឌ្ឍន៍ប្រទេសឱ្យសម្បូររុសងរឿង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងផងដែរពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា ដែលយកចិត្តទុកដាក់ខ្ពស់ និងជាប្រចាំចំពោះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងបំពេញបេសកកម្ម ការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនប្រជាជន និងជំរុញឱ្យប្រទេសជាតិមានការរីកចម្រើន។

សូមបញ្ជាក់ថា អង្គភាពខាងលើបានចងសម្ព័ន្ធភាពជាមួយក្រសួងបរិស្ថាន ហើយតែងបានទទួលការ ជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈជាបន្តបន្ទាប់ តាមរយៈប្រតិភូក្រសួងបរិស្ថាន និងដៃគូ ដោយបានមកសួរសុខទុក្ខកងទ័ពជួរមុខរបស់យើងជាប់ជាប្រចាំជាពិសេសក្នុងរដូវបុណ្យប្រពៃណីជាតិធំៗ។

នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូ បាននាំយកគ្រឿងឧបភោគបរិភោគ ភេសជ្ជៈជាច្រើន និងថវិកាមួយចំនួន រួមជាមួយម៉ូតូចំនួន៤គ្រឿង ចែកជូនកងយោធពលខេមរភូមិន្ទ នៃយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ក្នុងឱកាសអបអរសាទរពិធីភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ៕

 

 

 


អត្ថបទទាក់ទង