ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  2. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  3. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  4. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ  5. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២០ នៃ វេទិការសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ នៅរសៀលនេះ

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា រួមចំណែកលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ
ថ្ងៃ អង្គារ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០២០

ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈជាមួយ លោកស្រី អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជានាព្រឹកថ្ងៃទី១៤  ខែ កញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមុខងារសាធារណៈ ភាគីទាំងពីរបានវាយតំលៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ប្រទេសទាំងពីរកម្ពុជា-បារាំងក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យមុខងារសាធារណៈ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈក៍បានឯកភាពចំពោះការលើកឡើងរបស់លោកស្រី ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាពីលទ្ធភាពនៃកិច្ចសហប្រតិបត្តការបន្តទៅទៀតដោយផ្តោត លើសកម្មភាពសំខាន់ៗចំនួនបី៖

(១)ការបន្តអនុវត្តជាក់ស្តែងថែមទៀតនូវអនុស្សារណៈនៃការយោគយល់(MoU) ដែលមានស្រាប់រវាងសាលាភូមិន្ទរដ្ឋបាលកម្ពុជា(ERA)ជាមួយនឹងសាលាជាតិរដ្ឋបាលបារាំង(ENA) ដោយខិតខំជម្នះស្ថានភាព Covid-19 តាមវិធីនិងមធ្យោបាយផ្សេងៗទៀត។

(២)ការផ្តល់ការបណ្តុះបណ្តាលដែលមានភាពទាក់ទាញនិងប្រសិទ្ធភាពចំពោះមន្ត្រីរាជការកម្ពុជា តាមរយះកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិនៃប្រទេសប្រើប្រាស់ភាសាបារាំង(Francophonie)។

(៣)ការរៀបចំអាហារូបករណ៍បែបសហហិរញ្ញប្បទាន(Co-financement) ដើម្បីបញ្ជូនមន្រ្តីកម្ពុជាដែលមានសមត្ថភាពឲ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅប្រទេសបារាំងជាភាសាបារាំងនិងភាសាអង់គ្លេស។

ជាចុងក្រោយនៃជំនួបនេះ ទាំងលោកព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ទាំងលោកស្រីអេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងបានសំដែងនូវជំនឿជឿជាក់យ៉ាងមុតមាំថាកិច្ចសហប្រតិបត្តការល្អប្រសើរ ក្នុងការអភិវឌ្ឍធនធានមនុស្សលើវិស័យមុខងារសាធារណៈ នឹងរួមចំណែកបន្ថែមទៀតដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលមានប្រយោជន៍ទាំងសងខាងសម្រាប់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងបារាំង៕

 


អត្ថបទទាក់ទង