ព័ត៌មានទាន់ហេតុការណ៍
1. លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន កំពុងបន្តនាំមុខលោក ដូណាល់ ត្រាំ នៅតាមបណ្តារដ្ឋមួយចំនួន
2. លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន កំពុងនាំមុខលោក ដូណាល់ ត្រាំ វិញ
3. លទ្ធផលបោះឆ្នោតបឋមបង្ហាញថា លោក ដូណាល់ ត្រាំ កំពុងនាំមុខលោក ចូ បៃដិន
4. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ
5. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ
ក្រសួងសុខាភិបាលបង្ហាញពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា គិតត្រឹមម៉ោង៧ព្រឹកនៃថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០
ថ្ងៃ សុក្រ ទី ១១ ខែ កញ្ញា ឆ្នាំ ២០២០
ក្រោយពីបានព្យាបាលជាសះស្បេីយ ១០០% ជាលេីកទីពីរ នូវករណីជំងឺកូវីដ-១៩ ទាំង ២៧៤នាក់ គិតត្រឹមម៉ោង៧ព្រឹកនៃថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា (មានជូនក្រាហ្វិកខាងក្រោម) គឺ ៖
១. មិនមានរកឃេីញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី
២. អ្នកព្យាបាលជាសះស្បេីយ ១០០% ជាលេីកទីពីរ បន្ទាប់ពីបានប្រកាសអ្នកជាសះស្បេីយ ១០០% លេីកទី១ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ និងអនុញ្ញាតឲ្យស្ត្រីនៅខេត្តបន្ទាយមានជ័យជាសះស្បេីយនេះ ចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០
៣. មិនមានអ្នកជំងឺកូវីដ-១៩ នៅសេសសល់ សម្រាកព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋឡេីយ
៤. មិនមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩
៥. មិនទាន់មានការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៌ នៅឡេីយទេ ៕
