អូស្រ្តាលីជួបវិបត្តិសេដ្ឋកិច្ចជាលើកដំបូងក្នុងរយៈពេលជិត២០ឆ្នាំ ដោយសារតែជម្ងឺរាតត្បាតជាសកល COVID-19
ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ កញ្ញា ឆ្នាំ ២០២០

អូស្រ្តាលី៖ ការិយាល័យស្ថិតិជាតិរបស់អូស្ត្រាលីបានបញ្ចេញទិន្នន័យឱ្យដឹងថ្មីៗនេះថា ក្នុងត្រីមាសទី២ឆ្នាំ២០២០នេះ ពោលគឺចាប់ពីខែមីនា ដល់ខែមិថុនាកន្លងទៅ សេដ្ឋកិច្ចរបស់ប្រទេសខ្លួនបានធ្លាក់ចុះដល់៧ភាគរយ ក្រោយមានការធ្លាក់ចុះចំនួន០.៣ភាគរយក្នុងត្រីមាសទី១ នេះបើតាមសារព័ត៌មានរ៉យទ័រ ។

រដ្ឋមន្រ្តីក្រសួងរតនាគារអូស្ត្រាលីលោក ចូស ហ្វ្រីដេនប៊ឺក បានប្រាប់អ្នកសារព័ត៌មានថា ពេលនេះគណនីជាតិបញ្ជាក់ថា សេដ្ឋកិច្ចរបស់អូស្ត្រាលីទទួលរងការប៉ះពាល់យ៉ាងខ្លាំងដោយសារតែជំងឺ COVID-19 លោកថា កំណត់ត្រានៃកំណើនសេដ្ឋកិច្ចអូស្ត្រាលីដែលកើតមានឡើងក្នុងរយៈពេល២៨ឆ្នាំជាប់ៗគ្នានោះ ឥឡូវនេះបានមកដល់ទីបញ្ចប់ជាផ្លូវការហើយ។

សូមជម្រាបថា តួលេខសេដ្ឋកិច្ចដែលធ្លាក់ចុះក្នុងត្រីមាសទី២ឆ្នាំនេះ គឺជាចំនួនធ្លាក់ចុះខ្លាំងបំផុតរបស់សេដ្ឋកិច្ចអូស្ត្រាលីចាប់តាំងពីឆ្នាំ១៩៥៩មក ក៏ដូចជាធ្ងន់ធ្ងរជាងការពីការព្យាករណ៍ដែលថា សេដ្ឋកិច្ចរបស់ប្រទេសអូស្រ្តាលីអាចធ្លាក់ចុះត្រឹមតែ៥.៩ភាគរយតែប៉ុណ្ណោះ ៕


អត្ថបទទាក់ទង