នាយករដ្ឋមន្រ្តីអង់គ្លេសប្រកាសពីវិធានការណ៍ថ្មី ដើម្បីទប់ស្កាត់ករណីឆ្លងថ្មីៗនៃជម្ងឺ COVID-19 នៅទូទាំងប្រទេស
ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ កញ្ញា ឆ្នាំ ២០២០

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានប្រកាសអំពីវិធានការណ៍មួយ ដើម្បីទប់ស្កាត់ករណីឆ្លងថ្មីៗនៃជម្ងឺ COVID-19 បន្ទាប់ពីមានការផ្ទុះឡើងនូវករណីឆ្លងវីរុសដ៏កាចសាហាវមួយនេះជាច្រើននៅទូទាំងប្រទេស នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ។

នៅក្នុងការប៉ុនប៉ងដើម្បីបញ្ឈប់ការរីករាលដាលនៃការឆ្លងមេរោគ លោក បូរីស ចនសុន បានបញ្ជាក់ថា ក្រុមមនុស្សលើសពី៦នាក់នឹងត្រូវហាមឃាត់មិនឱ្យជួបជុំគ្នាទាំងនៅខាងក្នុង និងខាងក្រៅផ្ទះ បើទោះបីជាមានករណីលើកលែង ចំពោះអ្វីដែលគាត់បានពិពណ៌នាថា ជា “ច្បាប់ទាំង៦” ក៏ដោយ ។

វិធានការណ៍ថ្មីនេះ ធ្វើឡើងចំពេលដែលអង់គ្លេសបានរាយការណ៍ពីករណីឆ្លងថ្មីៗចំនួន២ពាន់៦៥៩នាក់នៅថ្ងៃពុធម្សិលមិញ ខណៈតួលេខនេះកើនឡើងខ្ពស់ជាងសប្តាហ៍ថ្មីៗនេះ និងកំពុងបង្កជាការព្រួយបារម្ភថា រលកទី២នៃការចម្លង និងស្លាប់ដោយសារវីរុសដ៏កាចសាហាវមួយនេះ អាចនឹងកើនឡើងដូចគ្នាផងដែរ ៕


អត្ថបទទាក់ទង