អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង២៨លាននាក់ ក្នុងនោះស្លាប់ជាង៩០ម៉ឺននាក់ និងជាសះស្បើយជិត២០លាននាក់
ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ កញ្ញា ឆ្នាំ ២០២០

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៨លាន១ម៉ឺន៩ពាន់៧៧៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៩០ម៉ឺន៧ពាន់៩១៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២០លាន៩ម៉ឺន៥ពាន់៩៥២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ។

សហរដ្ឋអាម៉េរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៦លាន៥៤ម៉ឺន៩ពាន់៤៧៥នាក់ ស្លាប់ចំនួន១៩ម៉ឺន៥ពាន់២៣៩នាក់ និងជាសះស្បើយចំនួន៣លាន៨៤ម៉ឺន៦ពាន់៩៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៤លាន៤៦ម៉ឺន២ពាន់៩៦៥នាក់ ស្លាប់ចំនួន៧ម៉ឺន៥ពាន់៩១នាក់ និងជាសះស្បើយ៣លាន៤៦ម៉ឺន៩ពាន់៨៤នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៤លាន១៩ម៉ឺន៩ពាន់៣៣២នាក់ ស្លាប់១២ម៉ឺន៨ពាន់៦៥៣នាក់ និងជាសះស្បើយ ៣លាន៤៥ម៉ឺន៣ពាន់៣៣៦នាក់ ៕

 


អត្ថបទទាក់ទង


Error
Whoops, looks like something went wrong.