ព័ត៌មានទាន់ហេតុការណ៍
1. លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន កំពុងបន្តនាំមុខលោក ដូណាល់ ត្រាំ នៅតាមបណ្តារដ្ឋមួយចំនួន
2. លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន កំពុងនាំមុខលោក ដូណាល់ ត្រាំ វិញ
3. លទ្ធផលបោះឆ្នោតបឋមបង្ហាញថា លោក ដូណាល់ ត្រាំ កំពុងនាំមុខលោក ចូ បៃដិន
4. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ
5. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ
ការសាកល្បងវ៉ាក់សាំងកូវីដ១៩ នៅអង់គ្លេសផ្អាកភ្លាមៗ ក្រោយមានអ្នកប្រើឈឺ
ថ្ងៃ ពុធ ទី ០៩ ខែ កញ្ញា ឆ្នាំ ២០២០
អង់គ្លេស៖ ការសាកល្បង ដំណាក់កាល ចុងក្រោយ សម្រាប់វ៉ាក់សាំង បង្ការ ជំងឺ COVID-19 ឬ វីឬវីរុសកូវីដ១៩ ដែលត្រូវបាន ផលិតឡើង ដោយក្រុមហ៊ុន Astra Zeneca និង សាកល វិទ្យាល័យ Oxford ត្រូវបានផ្អាកបន្ទាប់ពីអ្នកចូលរួម ប្រើមានអាការៈមិនស្រួល នៅក្នុងចក្រភពអង់គ្លេស។
ក្រុមហ៊ុន Astra Zeneca បាន ហៅការផ្អាក នោះថា ជាការឈប់សម្រាក តាមទម្លាប់ ក្នុងករណីឈឺ ដែលមិនអាចពន្យល់បាន នេះបើតាមការចេញផ្សាយរបស់ BBC នាថ្ងៃទី៩ កញ្ញានេះ។
លទ្ធផល នៃការសាកល្បង វ៉ាក់សាំងកំពុង ត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ នៅ ជុំវិញពិភពលោក។ ក្រុមហ៊ុនផលិត វ៉ាក់សាំង Astra Zeneca របស់ សាកលវិទ្យាល័យ Oxford ត្រូវគេមើលឃើញ ថាជាគូប្រជែង ដ៏ខ្លាំងក្លាមួយក្នុងចំណោមក្រុមហ៊ុន រាប់សិប អង្គភាព ដែលត្រូវបានបង្កើតឡើងនៅទូទាំងពិភពលោក ៕
