នាយករដ្ឋមន្ត្រីបារាំងធ្វើតេស្តអវិជ្ជមាន COVID-19 ក្រោយប៉ះពាល់ជាមួយនឹងអ្នកឆ្លងវីរុសនេះ
ថ្ងៃ ពុធ ទី ០៩ ខែ កញ្ញា ឆ្នាំ ២០២០

បារាំង៖ នាយករដ្ឋមន្ត្រី លោក ហ្សង់ កាស្ទិច បានធ្វើតេស្តអវិជ្ជមានជម្ងឺ COVID-19 បន្ទាប់ពីរូបលោកបានអង្គុយក្នុងឡានតែមួយជាមួយនាយកកម្មវិធីប្រណាំងកង់ «Tour de France» ដែលមានផ្ទុកវីរុសកូរ៉ូណា នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃ០៩ ខែកញ្ញា ឆ្នាំ២០២០ ។

ការិយាល័យនាយករដ្ឋមន្ត្រីបារាំងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកនាយករដ្ឋមន្ត្រី កាស្ទិច បានធ្វើតេស្តរកឃើញអវិជ្ជមាន COVID-19 និងមិនមានរោគសញ្ញានៃជម្ងឺនេះនោះទេ ប៉ុន្តែយ៉ាងណាមិញ លោក កាស្ទិច នឹងត្រូវធ្វើតេស្តសារជាថ្មីទៀតនៅក្នុងរយៈពេល៧ថ្ងៃបន្ទាប់ ។

សូមរំលឹកថា លោក កាស្ទិច កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ បានទៅចូលរួមទស្សនាកម្មវិធីប្រណាំងកង់ «Tour de France» ហើយក្រោយចប់កម្មវិធី លោកក៏បានចំណាយពេលខ្លះជជែកនៅក្នុងឡាន ជាមួយនាយកកម្មវិធីប្រណាំងកង់ លោក គ្រីស្ទៀន ប្រ៊ុយដូម ។ អ្នករៀបចំកម្មវិធីបានឲ្យដឹងនៅថ្ងៃអង្គារនេះថា លោក ប្រ៊ុយដូម បានតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ៕


អត្ថបទទាក់ទង


Error
Whoops, looks like something went wrong.