អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត២៨លាននាក់ ក្នុងនោះស្លាប់ជាង៩០ម៉ឺននាក់ និងជាសះស្បើយជាង១៩.៥លាននាក់
ថ្ងៃ ពុធ ទី ០៩ ខែ កញ្ញា ឆ្នាំ ២០២០

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៧លាន៧២ម៉ឺន៨ពាន់៦៤២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៩០ម៉ឺន ១ពាន់៦២៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៩លាន៨២ម៉ឺន១៦២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៦លាន៥១ម៉ឺន៤ពាន់២៣១នាក់ ស្លាប់ចំនួន១៩ម៉ឺន៤ពាន់៣២នាក់ និងជាសះស្បើយចំនួន៣លាន៧៩ម៉ឺន៦ពាន់៧៦០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៤លាន៣៦ម៉ឺន៧ពាន់៤៣៦នាក់ ស្លាប់ចំនួន៧ម៉ឺន៣ពាន់៩២៣នាក់ និងជាសះស្បើយ៣លាន៣៩ម៉ឺន៦ពាន់២៧នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៤លាន១៦ម៉ឺន៥ពាន់១២៤នាក់ ស្លាប់១២ម៉ឺន៧ពាន់៥១៧នាក់ និងជាសះស្បើយ ៣លាន៣៩ម៉ឺន៧ពាន់២៣៤នាក់ ៕


អត្ថបទទាក់ទង