លោក ស៊ី ជិនពីង បញ្ជាក់ថា ចិនធ្វើសកម្មភាពដោយបើកចំហ និងមានតម្លាភាពអំពីជម្ងឺ COVID-19
ថ្ងៃ អង្គារ ទី ០៨ ខែ កញ្ញា ឆ្នាំ ២០២០

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានបញ្ជាក់ថា ប្រទេសរបស់លោកបានធ្វើសកម្មភាពដោយបើកចំហ និង មានតម្លាភាពអំពីជម្ងឺ COVID-19 ក៏ដូចជាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដែលបានជួយសង្គ្រោះជីវិតមនុស្ស នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ។

អំឡុងពិធីផ្តល់កិត្តិយសប្រគល់មេដាយមាសដល់វីរបុរស នៃសង្គ្រាមរបស់ប្រជាជនចិន ប្រឆាំងនឹង COVID-19 ចំនួន០៤នាក់មកពីវិស័យវេជ្ជសាស្ត្រ នាថ្ងៃអង្គារនេះ លោក ស៊ី បានលើកសរសើរពីភាពអំណត់អត់ធន់របស់ប្រទេសចិន ក៏ដូចជាតួនាទីដ៏ម៉ឺងម៉ាត់នៅក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ដោយគណបក្សកុម្មុយនីស្តកំពុងកាន់អំណាច ។

នាឱកាសនោះដែរ ប្រធានាធិបតីចិនរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសចិនបានជួយសង្គ្រោះជីវិតមនុស្សរាប់សិបលាននាក់នៅជុំវិញពិភពលោក ជាមួយនឹងសកម្មភាពអនុវត្តជាក់ស្តែងរបស់ខ្លួន ដែលនេះបង្ហាញពីបំណងដ៏ស្មោះត្រង់របស់ចិន ក្នុងការកសាងអនាគត និងសហគមន៍រួមសម្រាប់មនុស្សជាតិ ៕


អត្ថបទទាក់ទង