ព័ត៌មានទាន់ហេតុការណ៍
1. លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន កំពុងបន្តនាំមុខលោក ដូណាល់ ត្រាំ នៅតាមបណ្តារដ្ឋមួយចំនួន
2. លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន កំពុងនាំមុខលោក ដូណាល់ ត្រាំ វិញ
3. លទ្ធផលបោះឆ្នោតបឋមបង្ហាញថា លោក ដូណាល់ ត្រាំ កំពុងនាំមុខលោក ចូ បៃដិន
4. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ
5. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ
ឥណ្ឌាកំពុងចរចាចូលរួមក្នុងផែនការចែកចាយវ៉ាក់សាំង COVID-19 ជាសកលរបស់អង្គការសុខភាពពិភពលោក WHO
ថ្ងៃ អង្គារ ទី ០៨ ខែ កញ្ញា ឆ្នាំ ២០២០
ស្វីស៖ អង្គការសុខភាពពិភពលោក WHO កំពុងពិភាក្សាជាមួយឥណ្ឌា ជុំវិញការចូលរួមក្នុងផែនការមានឈ្មោះថា Covax ដើម្បីចែកចាយវ៉ាក់សាំង COVID-19 ជាសកល នេះបើតាមទីប្រឹក្សាជាន់ខ្ពស់របស់អង្គការ WHO ចេញផ្សាយដោយ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ។
អង្គការសុខភាពពិភពលោក WHO និងសម្ព័ន្ធវ៉ាក់សាំង GAVI កំពុងដឹកនាំគម្រោង Covax ដែលមានគោលបំណងជួយទិញ និងចែកចាយវ៉ាក់សាំងប្រឆាំង COVID-19 ឱ្យស្មើភាពគ្នានៅជុំវិញពិភពលោក ។
យ៉ាងណាមិញ ប្រទេសមួយចំនួនដែលទទួលបានការផ្គត់ផ្គង់ផ្ទាល់ខ្លួន តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី តួយ៉ាងដូចជាសហរដ្ឋអាម៉េរិក បានបញ្ជាក់កន្លងមករួចហើយថា ខ្លួននឹងមិនចូលរួមជាមួយផែនការ Covax របស់អង្គការសុខភាពពិភពលោក WHO នោះទេ ៕
