អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង២៧.៤លាននាក់ ក្នុងនោះស្លាប់ជិត៩០ម៉ឺននាក់ និងជាសះស្បើយជាង១៩.៥លាននាក់
ថ្ងៃ អង្គារ ទី ០៨ ខែ កញ្ញា ឆ្នាំ ២០២០

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៧លាន៤៨ម៉ឺន៤ពាន់៥៨៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៨៩ម៉ឺន ៦ពាន់៧៩៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៩លាន៥៨ម៉ឺន៥ពាន់១៩៩នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ។

សហរដ្ឋអាម៉េរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៦លាន៤៨ម៉ឺន៥ពាន់៥៧៥នាក់ ស្លាប់ចំនួន១៩ម៉ឺន៣ពាន់៥៣៤នាក់ និងជាសះស្បើយចំនួន៣លាន៧៥ម៉ឺន៨ពាន់៦២៩នាក់ ។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៤លាន២៧ម៉ឺន៧ពាន់៥៨៤នាក់ ស្លាប់ចំនួន៧ម៉ឺន២ពាន់៨១៦នាក់ និងជាសះស្បើយ៣លាន៧៥ម៉ឺន៨ពាន់៦២៩នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៤លាន១៤ម៉ឺន៧ពាន់៧៩៤នាក់ ស្លាប់១២ម៉ឺន៧ពាន់១នាក់ និងជាសះស្បើយ ៣លាន៣៥ម៉ឺន៥ពាន់៥៦៤នាក់ ៕


អត្ថបទទាក់ទង