អូស្ត្រាលីរំពឹងទទួលបានវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុន អាស្ត្រាហ្សេណេកា របស់អង់គ្លេសអំឡុងដើមឆ្នាំក្រោយ
ថ្ងៃ ច័ន្ទ ទី ០៧ ខែ កញ្ញា ឆ្នាំ ២០២០

អូស្រ្តាលី៖ អូស្រ្តាលីរំពឹងថា ខ្លួននឹងទទួលបានមុនគេនូវវ៉ាក់សាំង COVID-19 ដ៏មានប្រសិទ្ធភាពនាអំឡុងខែមករា ដើមឆ្នាំក្រោយ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន ចេញផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ។

ការអះអាងបែបនេះរបស់លោក ស្កុត ម៉ូរីសុន បានកើតមានឡើងចំពេលដែលរដ្ឋាភិបាលអូស្រ្តាលីបានបង្កើតកិច្ចព្រមព្រៀងទិញវ៉ាក់សាំង COVID-19 ពីសាកលវិទ្យាល័យ ឃ្វីនលែន និងក្រុមហ៊ុនជីវបច្ចេកវិទ្យាអូស្ត្រាលី CSL ព្រមជាមួយសាកលវិទ្យាល័យអង់គ្លេសអុកស្វដ និងក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្ត្រាហ្សេណេកា ផងដែរ ។

ប្រភពបានឱ្យដឹងថា កិច្ចព្រមព្រៀងខាងលើនេះ មានតម្លៃសរុបជាង១.២ពាន់លានដុល្លារ ហើយតាមកិច្ចព្រមព្រៀងនេះទៀតសោត អូស្រ្តាលីនឹងទទួលបានវ៉ាក់សាំងសរុបជាង៨៤លានដូស ខណៈវ៉ាក់សាំងដំបូងចំនួន៣.៨លានដូស នឹងត្រូវទទួលបានពីសាកលវិទ្យាល័យអង់គ្លេសអុកស្វដ នៅអំឡុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២១ ៕


អត្ថបទទាក់ទង


Error
Whoops, looks like something went wrong.