ព័ត៌មានទាន់ហេតុការណ៍
 1. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ  2. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ  3. គ.ជ.ប ៖ សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០  4. ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ ផលស្រូវលើកទី២ របស់ពលរដ្ឋ នៅតំបន់មេទឹកពោធិ៍តាត្រេស ស្រុកបាធាយ លើផ្ទៃដី ២៦៩,៥ហិកតា  5. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង

គ្រូបង្វឹក កីឡាហែលទឹកកម្រិតអន្តរជាតិ បញ្ជាក់ថា ហែលទឹកកម្ពុជាកំពុងមានការអភិវឌ្ឍលឿន និងរីកចំរើនខ្លាំងនាពេលអនាគត
ថ្ងៃ ច័ន្ទ ទី ០៧ ខែ កញ្ញា ឆ្នាំ ២០២០

លោក James Rechards ជនជាតិអង់គ្លេស និងជាគ្រូបង្វឹកសហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) បានបញ្ជាក់តាមអនឡាញថា កីឡាហែលទឹកកម្ពុជា កំពុងមានការអភិវឌ្ឍលឿន និងរីកចំរើនខ្លាំងនាពេលអនាគត ការលើកឡើងបែបនេះ នៅក្នុងពេលបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកហែលទឹកកម្រិតខ្ពស់ជាលើកដំបូងតាមប្រព័ន្ធអនឡាញ “ Fina Online Swimming Coach Clinic ( Advanced Levels ) រៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹក កាលពីល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្នាក់ការសហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិថា ។

វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកហែលទឹកកម្ពុជាកម្រិតខ្ពស់ជាលើកដំបូង តាមប្រព័ន្ធអនឡាញនេះ មានរយ:ពេល៤ថ្ងៃ ដែលបានបើកកាលពីថ្ងៃទី១ ខែកញ្ញា ហើយបានបញ្ចប់ នៅល្ងាចថ្ងៃទី៤ ខែកញ្ញា ២០២០ ។ វគ្គនេះប្រើប្រាស់ថវិការបស់ក្រសួងអប់រំយុវជន និងកីឡា សម្រាប់ការបណ្ដុះបណ្ដាលប្រចាំឆ្នាំ ។

លោក ហែម គិរី អគ្គលេខាធិការព័ន្ធខ្មែរកីឡាហែលទឹក និងជាអ្នកសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលនេះ បាននិយាយឲ្យដឹងថា ឆ្លងតាមវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់បានទទួលនូវបទពិសោធន៍ថ្មីៗជាច្រើនដែលជាបច្ចេកទេសទំនើបពី លោក ជេម រីឆាត ជនជាតិអង់គ្លេសហើយ ក៏ជាគ្រូឧទ្ទេសនាមដែលផ្តល់អោយដោយសហព័ន្ធកីឡាហែលអន្តរជាតិ (FINA) បានខិតខំចែករំលែកដល់សិក្ខាកាមកម្ពុជា នៅក្នុងវគ្គនេះ ។ លោក អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា បានបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងវគ្គសិក្សាបណ្ដុះបណ្ដាលគ្រូបង្វឹកហែលទឹកកម្រិតខ្ពស់តាមប្រព័ន្ធអនឡាញលើកដំបូងនេះ គឺមានចំណុចសំខាន់ៗដែលគួរឲ្យកត់សម្គាល់នោះគឺសិក្ខាកាមក្នុងវគ្គនេះ ទាំងអស់សុទ្ធតែមានវ័យក្មេង ហើយមានចំណេះដឹងផ្នែកភាសាបរទេសមួយចំនួនធំ ហើយអ្វីដែលជាចំណុចសំខាន់នៅក្នុងវគ្គនេះ គឺទី១គន្លឹះនៃការបង្រៀនកីឡាករដោយមានប្រធានបទថ្មីៗជាច្រើន មានសារៈសំខាន់ក្នុងនោះគឺផែនការ នៃការហ្វឹកហាត់រយៈពេលវែងទី២ ការអភិវឌ្ឍកីឡាករកីឡាការិនីរយៈពេលវែង ។ លោក ហែម គីរី បន្តថា តាមការវាយ តម្លៃរបស់លោកគ្រូជេមរីឆាតចំពោះសិក្ខាកាមដែលចូលរួមក្នុងវគ្គសិក្សាកំរិតខ្ពស់នេះ ជាលទ្ធផលគឺសិក្ខាកាមចូលរួមទាំង១៨នាក់ទទួលបាននិទ្ទេសល្អចំនួន ៩០ភាគរយ ។

លោក James Rechards បាននិយាយតាមអនឡាញថា លោកកោតសរសើរសិក្ខាកាមកម្ពុជា ដែលមានភាពក្លា ហានសួរសំណួរល្អៗ និងយល់ដឹងល្អអំពីការបង្រៀនរបស់លោក ដោយសារវគ្គនេះជាវគ្គអនឡាញ រៀនមើលមុខគ្នាតាមស្លាយ តាមអុិនធើណេត ប៉ុន្តែយើងបានជជែកគ្នាដូចនៅផ្ទាល់ជាមួយគ្នាដូច្នេះដែរ ។ ទន្ទឹមនេះ លោក James Rechards ក៏បានជំរុញឲ្យសហព័ន្ធកីឡាហែលទឹកកម្ពុជា ស្នើសុំទៅសហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) ដើម្បីផ្តល់នូវវគ្គបណ្ដុះ បណ្ដាលនេះដល់កម្ពុជានៅឆ្នាំក្រោយៗទៀត ហើយអ្វីដែលលោក James Rechards មានការចាប់អារម្មណ៍ខ្លាំងនោះ គឺលោកបានដឹងថាវិស័យកីឡាហែ លទឹកកម្ពុជាសព្វថ្ងៃកំពុងមានការអភិវឌ្ឍខ្លាំងនិងបានឃើញកម្ពុជាសាងសង់អាង ហែលទឹកឡើងវិញនិងមានថ្មីៗបន្ថែម ដែលបញ្ជាក់ថាអនាគតវិស័យហែលទឹកកម្ពុជានឹងរីកចំរើនលឿនមិនខាន ៕


អត្ថបទទាក់ទង