ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

ក្រុមបាល់ទាត់បឹងកេត បន្តឈរកំពូលតារាងក្រោយយកឈ្នះក្រុមខ្លាំង វិសាខា ខណៈក្រុមភ្នំពេញក្រោន យកឈ្នះ ព្រខ័នរាជស្វាយរៀង
ថ្ងៃ ច័ន្ទ ទី ០៧ ខែ កញ្ញា ឆ្នាំ ២០២០

ក្រុមបាល់ទាត់បឹងកេត បន្តឈរកំពូលតារាងក្រោយ យកឈ្នះក្រុមខ្លាំង វិសាខា ក្នុងលទ្ធផល ៣:២ ខណៈក្រុម ភ្នំពេញក្រោន យកឈ្នះ ព្រខ័នរាជស្វាយរៀង ១:២ នៃពានរង្វាន់មិត្តហ្វូន ខេមបូឌានលីគ ឆ្នំា២០២០ សប្តាហ៍ទី១៤ ។

៣គ្រាប់របស់ក្រុមបឹងកេត ធ្វើសម្រេចដោយកីឡាករ ម៉ាត នូរុណ ២គ្រាប់ម្នាក់ឯង នៅនាទីទី ៥៨ និងនាទី៩០+៥ មួយគ្រាប់ទៀតរកបានដោយកីឡាករ Gopand Mothusi នៅនាទី៦៣ រីឯ២គ្រាប់របស់ ក្រុមវិសាខាវិញ រកបានដោយកីឡាករបរទេសទាំងអស់ គឺ Mihaljevic Filip និង AJayi Opeyemi Koredr ជ័យជំនះបានធ្វើអោយក្រុមបន្តឈរកំពូលតារាងដាច់ក្រុមការពារតំណែងឯក ព្រះខ័នរាជស្វាយរៀង ៤ពិន្ទុ គិតត្រឹមសប្តាហ៍ទី១៤ ។ ចំណែកឯក្រុមភ្ញៀវភ្នំពេញក្រោន បានយកឈ្នះ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ២:១ ធ្វើសម្រេចដោយកីឡាករ Rafael Adres Nieto Rondon ២គ្រាប់ម្នាក់ឯងនៅនាទីទី៦ និង៣៥ មួយគ្រាប់របស់ព្រះខ័នរាជស្វាយរៀងរកបានដោយកីឡាករ ប្រាក់ មុន្នីឧត្តម ។

ចំណែកឯលទ្ធផល៤ប្រកួតទៀត អគ្គិសនីកម្ពុជា ១:២ សូលទីលូអង្គរ, អង្គរថាយហ្គឺ ១:០ នគរបាលជាតិ , គីរីវង់សុខសែនជ័យ ២:១ យុវជនសាលាបាល់ទាត់ទន្លេបាទី និងក្រុម កងយោធិពលខេមរៈភូមិន្ទ ១:១ ណាហ្គាវើលដ៍ ។

សូមបញ្ជាក់ថា តារាងប្រកួតពានរង្វាន់មិត្តហ្វូន ខេមបូឌានលីគ ឆ្នំា២០២០ សប្តាហ៍ទី១៤ ក្រុមបឹងកេតបន្តឈរកំពូលតារាងដាច់ក្រុមការពារតំណែងឯកឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀង ៤ពិន្ទុ  ខណៈលេខ៣ ក្រុម ភ្នំពេញក្រោន មាន២៥ពិន្ទុ លេខ៤ ក្រុមកងយោធិពលខេមរៈភូមិន្ទ មាន២៤ពិន្ទុ រីឯ ក្រុមវិសាខា និងក្រុមណាហ្គាវើលដ៍ មាន២៣ពិន្ទុដូចគ្នា ចំណែកឯក្រុមបាតតារាងយុវជនសាលាបាល់ទាត់បាទី ១៣ប្រកួតមាន២ពិន្ទុ មិនទាន់រកជ័យជំនះឃើញនៅឡើយទេ ៕


អត្ថបទទាក់ទង