អូស្ត្រាលីចំណាយជាង១ពាន់លានដុល្លារ ទទួលវ៉ាក់សាំងកូវីដ១៩មុនគេ ជាង៨៤លានឆុត
ថ្ងៃ ច័ន្ទ ទី ០៧ ខែ កញ្ញា ឆ្នាំ ២០២០

អូស្ត្រាលី៖ លោក Scott Morrison នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលីបានប្រកាសអំពីកិច្ចព្រមព្រៀងមួយ ដើម្បីទទួលបានវ៉ាក់សាំងប្រឆាំងវីរុស COVID-19 មុនគេ មានចំនួនរហូតដល់ទៅជាង ៨៤លានដូសឬឆុត តម្លៃជាង១ពាន់លានដុល្លារអាមេរិ។

ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃទី៧ កញ្ញានេះ លោក Morrison និងមន្ត្រីពាក់ព័ន្ធរបស់រដ្ឋាភិបាលអូស្ត្រាលីបានបង្កើតកិច្ចព្រមព្រៀងទិញ វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ពីសាកលវិទ្យាល័យ និងក្រុមហ៊ុនស្រាវជ្រាវនិងផលិតវ៉ាក់សាំង។

កិច្ចព្រមព្រៀងខាងលើនេះត្រូវបានរដ្ឋាភិបាលអូស្ត្រាលីប្រកាសថា មានតម្លៃសរុបជាង ១.២ពាន់លានដុល្លារអាមេរិក ហើយខ្លួននឹងទទួលបានបេក្ខភាពវ៉ាក់សាំងមុនគេ ពីសាកលវិទ្យាល័យទាំងឡាយខាងលើនេះ ប្រសិនបើវ៉ាក់សាំងទាំងនោះ ត្រូវបានគេអះអាងថា ពិតជាមានសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការផលិត និងយកទៅចាក់ជូនប្រជាជននោះ។

គិតត្រឹមព្រឹកថ្ងៃចន្ទ ទី៧ កញ្ញា អូស្ត្រាលីដែលមានប្រជាជនសរុបជាង ២៥លាននាក់ មានអ្នកឆ្លងជំងឺ COVID-19 សរុបជាង ២៦,៣០០ករណី ក្នុងនោះស្លាប់សរុប ៧៦២នាក់ និងជាសះស្បើយវិញជាង ២២,៤០០នាក់៕


អត្ថបទទាក់ទង