ក្រុមហ៊ុនផលិតឱសថចិនបញ្ជាក់ថា ៩០ភាគរយនៃបុគ្គលិកក្រុមហ៊ុន និងក្រុមគ្រួសារពួកគេស្ម័គ្រចិត្តធ្វើតេស្តចាក់វ៉ាក់សាំង
ថ្ងៃ ច័ន្ទ ទី ០៧ ខែ កញ្ញា ឆ្នាំ ២០២០

ចិន៖ នាយកប្រតិបត្តិក្រុមហ៊ុន ស៊ីណូវ៉ាក់ បាយអូធិច លោក Yin Weidong បញ្ជាក់ថា បេក្ខភាពវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនមានឈ្មោះថា CoronaVac ត្រូវបានផ្តល់ជូនដល់បុគ្គលិកក្រុមហ៊ុនប្រមាណ២ពាន់នាក់ និង សមាជិកគ្រួសាររបស់ពួកគេជាង៣ពាន់នាក់ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ។

បច្ចុប្បន្នគ្មានបេក្ខភាពវ៉ាក់សាំងCOVID-19ណាមួយនៅលើពិភពលោកបានឆ្លងផុតដំណាក់កាលចុងក្រោយ នៃការតេស្តធ្វើតេស្តលើមនុស្សជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងការបញ្ជាក់ពីប្រសិទ្ធភាព និងសុវត្ថិភាពគ្រប់គ្រាន់ ដើម្បីការពារមនុស្សប្រឆាំងនឹងវីរុសដ៏កាចសាហាវមួយនេះនៅឡើយទេ ។

យ៉ាងណាមិញ បើតាមនាយកប្រតិបត្តិក្រុមហ៊ុនផលិតឱសថចិនរូបនេះ ទិន្នន័យដែលប្រមូលបានពីកម្មវិធីធ្វើតេស្តខាងលើនេះ វាអាចគ្រាន់តែបញ្ជាក់ពីសុវត្ថិភាពរបស់វ៉ាក់សាំងប៉ុណ្ណោះ ប៉ុន្តែវាមិនមែនជាផ្នែក មួយនៃពិធីសារសាកល្បងព្យាបាលដែលបានចុះបញ្ជីនោះទេ ៕


អត្ថបទទាក់ទង


Error
Whoops, looks like something went wrong.