អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង២៧.២លាននាក់ ក្នុងនោះស្លាប់ជិត៨៩ម៉ឺននាក់ និងជាសះស្បើយជាង១៩.៣លាននាក់
ថ្ងៃ ច័ន្ទ ទី ០៧ ខែ កញ្ញា ឆ្នាំ ២០២០

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៧លាន២៨ម៉ឺន១ពាន់៩៣៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៨៨ម៉ឺន៧ពាន់២៦៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៩លាន៣៦ម៉ឺន៦ពាន់២៩៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយ សារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៦លាន៤៥ម៉ឺន៩ពាន់៣៦០នាក់ ស្លាប់ចំនួន១៩ម៉ឺន៣ពាន់២៣៦នាក់ និងជាសះស្បើយចំនួន៣លាន៧២ម៉ឺន៥ពាន់៤៧៦នាក់ ។ ដោយឡែកប្រទេសឈរនៅចំណាត់ថ្នាក់ទី២ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន ៤លាន២០ម៉ឺន២ពាន់៥៦២នាក់ ស្លាប់៧ម៉ឺន១ពាន់៦៨៧នាក់ និងជាសះស្បើយ៣លាន២៤ម៉ឺន៧ពាន់២៩៧នាក់ ។

ប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី៣ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន៤លាន១៣ម៉ឺន៧ពាន់៦០៦នាក់ ស្លាប់ចំនួន១២ម៉ឺន៦ពាន់៦៨៦នាក់ និងជាសះស្បើយ៣លាន៣១ម៉ឺន៧ពាន់២២៧នាក់ ៕


អត្ថបទទាក់ទង


Error
Whoops, looks like something went wrong.