វៀតណាម៖ សិស្សសាលាជិត២៣លាននាក់បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២១ ក្នុងបរិបទកូវីដ១៩
ថ្ងៃ ច័ន្ទ ទី ០៧ ខែ កញ្ញា ឆ្នាំ ២០២០

វៀតណាម៖ សិស្សសាលានៅប្រទេសវៀតណាមជិត២៣លាននាក់បានប្រារព្ធពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២០-២០២១ កាលពីចុងសប្តាហ៍កន្លងទៅ។ ទោះបីជាកំពុងជួបបញ្ហាកូវីដ១៩ ជាពិសេស ក្រោយផ្ទុះក្នុងសហគមន៍ជាថ្មីក៏ដោយ សាលាភាគច្រើនបានរៀបចំឲ្យមានពិធីគោរពភ្លេងជាតិ ប៉ុន្តែមិនមានរយៈពេលយូរទេ ជាមួយនឹងការចូលរួមពីសំណាក់សិស្សដែលគេកំណត់ចំនួន និងវិធានការសុខាភិបាលទប់ស្កាត់កូវីដ១៩។

រីឯសិស្សសាលាខ្លះត្រូវបានអនុញ្ញាតឲ្យចូលរួមគោរព តាមថ្នាក់រៀនរបស់ពួកគេ។
អគ្គលេខាធិការបក្សកម្មុយនីស្តវៀតណាម និងជាប្រធានាធិបតីវៀតណាម Nguyễn Phú Trọng បានផ្ញើលិខិតជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបុគ្គលិកអប់រំទូទាំងប្រទេស ក្នុងឳកាសបើកបវេសនកាលនេះផងដែរ។

លោកបានកោតសរសើរចំពោះការប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធក្នុងវិស័យអប់រំដែលធ្វើឲ្យរួចផុតពីព្យុះកូវីដ១៩នេះ ដោយលោកបញ្ជាក់ថា បើទោះបីជាជំងឺកូវីដ១៩ប៉ះពាល់ដល់សកម្មភាពបើកដំណើរការសាលារៀនឡើងវិញ កាលពីឆ្នាំមុនក៏ដោយ ក៏ប៉ុន្តែពុំទាន់មានការឆ្លងក្នុងថ្នាក់រៀននៅឡើយទេ៕


អត្ថបទទាក់ទង


Error
Whoops, looks like something went wrong.