ព័ត៌មានទាន់ហេតុការណ៍
 1. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ  2. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ  3. គ.ជ.ប ៖ សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០  4. ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ ផលស្រូវលើកទី២ របស់ពលរដ្ឋ នៅតំបន់មេទឹកពោធិ៍តាត្រេស ស្រុកបាធាយ លើផ្ទៃដី ២៦៩,៥ហិកតា  5. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង

តោះមើល ! កីឡាករសំខាន់ៗនៅតំបន់អឺរ៉ុប កំពុងតែមមាញឹកស្វែងរកទ្រនំថ្មីៗ
ថ្ងៃ សៅរ៏ ទី ០៥ ខែ កញ្ញា ឆ្នាំ ២០២០

  ក្រោយពីបញ្ចប់រដូវកាល និងពានធំៗនៅតំបន់អឺរ៉ុប កីឡាករសំខាន់ៗដែលបង្ហាញទម្រង់លេងល្អ និងមិនល្អ បានកំពុងតែមមាញឹកស្វែងរកទ្រនំថ្មី ។
  ថ្មីៗនេះកីឡាករជួរមុខដូចជា Lionel Messiដែលបានប្រកាសចាកចេញពីក្លឹបនោះ ទៅក្លឹប Man City  ឥឡូវបន្តនៅ FC Barcelonaរហូតចប់រដូវកាល ។ រីឯ Van de Beek បានក្លាយជាកីឡាករចំណូលថ្មីដំបូងគេ របស់ក្លិប Man Utd កាលពីពាក់កណ្តាលសប្តាហ៍កន្លងទៅ ដោយផ្ទេរមកពី Ajax ក្នុងតម្លៃ ៣៥លានផោន ។ ឯខ្សែបំរើ Dani Ceballos របស់ក្លឹបស្តេចសរ ត្រូវកាំភ្លើងធំ Arsenal បន្តខ្ខីជើងទៀត និងទិញបានខ្សែការពារ Pablo Mari ផ្ទេរពីក្លឹប Flamengo ខ្សែការពារ Cedric Soares ផ្ទេរពីក្លឹប Southampton ខ្សែបម្រើប្រយុទ្ធ Willian ផ្ទេរពី Chelsea ចំពោះក្លឹបតោខៀវ Chelsea វិញ បានខ្សែប្រយុទ្ធ Timo Werner ផ្ទេរពីក្លឹប RB Leipzig ខ្សែបម្រើប្រយុទ្ធ Hkim Ziyech ផ្ទេរពីក្លឹប Ajax ខ្សែការពារ Malang Sarr ផ្ទេរពីក្លឹប Nice ឯក្លឹបមេឃខៀវ Man City បានទិញខ្សែការពារ Ferran Torres ផ្ទេរពីក្លឹប Valencia ខ្សែការពារ Nathan Ake ផ្ទេរពីក្លឹប Bournemouth និងខ្សែប្រយុទ្ធPablo Moreno ផ្ទេរពីក្លឹប Juventus ៕


អត្ថបទទាក់ទង