បញ្ហាគ្រួសារ និងមិនចង់មានរឿងក្តីនៅតុលាការជាមួយក្លឹប ធ្វើអោយ Messi បន្ដនៅ Barcelona
ថ្ងៃ សៅរ៏ ទី ០៥ ខែ កញ្ញា ឆ្នាំ ២០២០

  ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានប្រកាសយ៉ាងច្បាស់ថា បន្ដលេងនៅ FC Barcelona រហូតដល់ចប់កុងត្រាដែលនៅសល់ ដោយមិនចង់បញ្ហាគ្រួសារ និងមិនចង់មានរឿងក្តីនៅតុលាការជាមួយក្លឹប ។
គួររម្លឹកថា  ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ធ្លាប់និយាយចង់ចាកចេញពី FC Barcelona មែន ក្រោយបរាជ័យផ្ទួនៗគ្នា និងធ្លាក់ពី UEFA Champions League ដើម្បីទៅលេងនៅអង់គ្លេស ក្រោមការដឹកនាំរបស់លោក Pep ។
  គួរបញ្ជាក់ថា Messi បានបញ្ជាក់ថា មិនចង់អោយគ្រួសារមានការពិបាក ជាពិសេសកូនៗមិនចង់ប្តូរសាលាឡើយ និងមិនចង់ឡើងតុលាការជាមួយក្លឹប ប៉ុន្តែ Messi នៅតែមិនអស់ចិត្តចំពោះលោក Bartomeu ដដែល ។ ដោយរូបគេនេះ បានប្រាប់ទៅថ្នាក់ដឹកនាំក្លឹបថា ត្រូវការកីឡាករក្មេងៗទៀត កីឡាករថ្មី ដើម្បីស្វែងរកជ័យជំនះមកវិញ ទាំងក្នុងលីគ និងពានធំៗនៅអឺរ៉ុប ៕


អត្ថបទទាក់ទង