ព័ត៌មានទាន់ហេតុការណ៍
 1. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ  2. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ  3. គ.ជ.ប ៖ សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០  4. ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ ផលស្រូវលើកទី២ របស់ពលរដ្ឋ នៅតំបន់មេទឹកពោធិ៍តាត្រេស ស្រុកបាធាយ លើផ្ទៃដី ២៦៩,៥ហិកតា  5. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង

បិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកប្រដាល់សកលដោយសិក្ខាកាមទទួលបានចំណេះដឹងបន្ថែម
ថ្ងៃ សុក្រ ទី ០៤ ខែ កញ្ញា ឆ្នាំ ២០២០

វគ្គបណ្តុះបណ្តាលគ្រូបង្វឹកប្រដាល់សកលបានបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយបានបញ្ជ្រាបនូវចំណេះដឹងបន្ថែមលើចំណុចដែលខ្វះខាតរបស់គ្រូបង្វឹក ដើម្បីបំពេញនូវគុណភាពបន្ថែម ក៏ដូចជារួមចំណែកអភិវឌ្ឍវិស័យកីឡា ប្រដាល់សកលនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាលើកឡើងថា សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹងបានច្រើនទាក់ទងនឹងមូលដ្ឋានគ្រឹះនៃជំនាញកីឡាសកល។ ពីមុនមក ទោះពួកគាត់ជាគ្រូបង្វឹកមែន ប៉ុន្តែមិនសូវបានចូលរួមវគ្គបណ្តុះបណ្តាលជាផ្លូវការច្រើនទេ ដោយវគ្គនេះគឺជាឱកាសទទួលបាននូវចំណេះដឹងថ្មីៗ ដើម្បីបំពេញបន្ថែមលើចំណុចខ្វះខាត ដែលកំពុងធ្វើការរាល់ថ្ងៃ ព្រោះវគ្គនេះបង្រៀនដោយគ្រូឧទ្ទេសជនជាតិអង់គ្លេស ដែលមានបទពិសោធន៍ជិត៣០ឆ្នាំមកហើយ។

នេះគឺជាគោលដៅដ៏ធំចម្បងរបស់ខ្លួន សម្រាប់បង្កើនទាំងបរិមាណ និងគុណភាពទាំងគ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល សម្រាប់ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ សិក្ខាកាមចូលរួមមានចំនួន២៩នាក់ មកពីរាជធានីភ្នំពេញ កំពង់ឆ្នាំង កំពត និងមកពីខេត្តបណ្ឌលគីរី ដោយក្នុងចំណោមនេះមានគ្រូបង្វឹកចំនួន៤នាក់ទទួលបាននិទ្ទេសល្អ មធ្យម២០នាក់ និង៥នាក់ខ្សោយ។អគ្គលេខាធិការូបនេះអះអាងទៀតថា បច្ចុប្បន្នបណ្តាក្លឹបមួយចំនួនភាគច្រើនមានកីឡាប្រដាល់គុនខ្មែរ ហើយ ក្រោយពីវគ្គនេះតទៅ

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានលើកទឹកចិត្តជូនដល់ក្លឹបនានាឲ្យមានរៀបចំកីឡាប្រដាល់សកលរួមជាមួយគ្នាផងដែរ។ បើប្រៀបធៀបទៅនឹងប្រដាល់សកល និងប្រដាល់គុនខ្មែរ គឺប្រដាល់គុនខ្មែរមានភាពល្អប្រសើរជាង មានប្រជាប្រិយភាពខ្លាំងជាងឆ្ងាយយពីប្រដាល់សកល ដោយសារមានការប្រកួតនៅតាមស្ថានីយទូរទស្សន៍ច្រើន ប៉ុន្តែបើពិនិត្យមើលលើការប្រកួត ប្រជែងមេដាយ នៅលើឆាកអន្តរជាតិ គឺមានភាពប្រហាក់ប្រហែលគ្នា ជាក់ស្តែងដូចជា ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ ប្រទេសហ្វីលីពីនកន្លងទៅ គឺប្រភេទកីឡាប្រដាល់សកលដណ្តើមបានមេដាយសំរឹទ្ធចំនួន៥គ្រឿង ដែលនេះគឺជាសមិទ្ធផលដ៏ល្អរបស់វិស័យកីឡាប្រដាល់សកល ក្នុងការប្រជែងមេដាយយកមកជូនជាតិ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋានកីឡាប្រដាល់សកលត្រូវបានរៀបចំឡើងរយៈពេល ៤ថ្ងៃទីថ្ងៃទី១ដល់ថ្ងៃទី៤កញ្ញា ឆ្នាំ២០២០ ដោយពិធីបិទនេះទទួលការផ្តល់កិតិ្តយសពីលោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកល៕

 


អត្ថបទទាក់ទង