មេដឹកនាំប្រេស៊ីលអះអាងថា ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ គឺមិនអាចចៀសផុតបានទេ ព្រោះដើម្បីប្រឆាំងនឹង COVID-19
ថ្ងៃ សុក្រ ទី ០៤ ខែ កញ្ញា ឆ្នាំ ២០២០

ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ការចាក់វ៉ាក់សាំង COVID-19 មិនមែនជារឿងចាំបាច់ទេ បើទោះបីជាវ៉ាក់សាំងនោះត្រូវបានផលិតជោគជ័យក៏ដោយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ។

បើតាមអនុប្រធានាធិបតីប្រេស៊ីលលោក ហាមីលតុន មួរ៉ៅ ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ គឺមិនអាចចៀសផុតបានទេ ព្រោះដើម្បីប្រឆាំងនឹងជម្ងឺ COVID-19 ប៉ុន្តែលោកនៅតែឈរលើគោលជំហររបស់លោក ហ្ស៊ែរ បូលសូណារ៉ូ ។

សូមរំលឹកថា កាលពីខែមុន ប្រេស៊ីលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថ អាស្ត្រាហ្សេណេកា ដើម្បីទិញវ៉ាក់សាំង COVID-19 ចំនួន៣០លានដូស ឬដប ដែលវាកំពុងស្ថិតក្នុងការអភិវឌ្ឍជាមួយសាកលវិទ្យាល័យ អុកស្វដ និងគ្រោងទិញយកចំនួន៧០លានដូសទៀត បើសិនវ៉ាក់សាំងនេះមានប្រសិទ្ធភាព ៕


អត្ថបទទាក់ទង