អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង២៦.៤លាននាក់ ក្នុងនោះស្លាប់ជាង៨៧ម៉ឺននាក់ និងជាសះស្បើយជិត១៩លាននាក់
ថ្ងៃ សុក្រ ទី ០៤ ខែ កញ្ញា ឆ្នាំ ២០២០

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៦លាន៤៥ម៉ឺន៦ពាន់៥២២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៨៧ម៉ឺន ២ពាន់៤៧៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨លាន៦៤ម៉ឺន៦ពាន់២០៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ។

សហរដ្ឋអាម៉េរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៦លាន៣៣ម៉ឺន៤ពាន់៦១០នាក់ ស្លាប់ចំនួន១៩ម៉ឺន១ពាន់២៧នាក់ និងជាសះស្បើយចំនួន៣លាន៥៧ម៉ឺន២ពាន់៧៣៤នាក់ ។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន៤លាន៤ម៉ឺន៦ពាន់១៥០នាក់ ស្លាប់ចំនួន១២ម៉ឺន៤ពាន់៧២៩នាក់ និងជាសះស្បើយ៣លាន២៤ម៉ឺន៧ពាន់៦១០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន ៣លាន៩៣ម៉ឺន៣ពាន់១២៤នាក់ ស្លាប់៦ម៉ឺន៨ពាន់៥៦៩នាក់ និងជាសះស្បើយ ៣លាន៣ម៉ឺន២ពាន់៩១៦នាក់ ៕


អត្ថបទទាក់ទង