ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

ប្រធានការិយាល័យកីឡាខេត្តកណ្តាលប្តេជ្ញារៀបចំការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកប្រចាំខេត្ត ឆ្នាំ២០២០ ដោយវិធានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមការពារជំងឺកូវីដ១៩
ថ្ងៃ ព្រហស្បតិ៍ ទី ០៣ ខែ កញ្ញា ឆ្នាំ ២០២០

ខេត្តកណ្តាល៖ លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល បាន បញ្ជាក់ឲ្យដឹង នៅក្នុងកិច្ចប្រជុំចាប់ឆ្នោតបែងចែកពូលកាលពីថ្ងៃច័ន្ទម្សិលមិញថា ការប្រកួតកីឡា មហាជនជ្រើសជើងឯកប្រចាំ ឆ្នាំ២០២០ របស់ខេត្តកណ្តលដែលគ្រោងរៀបចំចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ ទី១១ ខែ កញ្ញា ឆ្នាំ២០២០ខាងនេះ ខេត្តគ្រោងនិង ដាក់៤ប្រភេទកីឡាឲ្យប្រកួតប្រជែង ក្នុងនោះមាន ប្រភេទកីឡាបាល់ទាត់បុរសនារី បាល់ទះបុរសនារី និងកីឡាទាញព្រ័ត្របុរសនារី។

លោក អះអាងទៀតថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកប្រចាំ ឆ្នាំ២០២០នេះ ខេត្តរៀប ចំឡើងក្នុងគោលដៅ ចំរាញ់ស្វែងរកកីឡាករការិនីឆ្នើម ដែលជាយុវជនប្រចាំខេត្ត ដើម្បីត្រៀមលក្ខណៈ ចូលរួមប្រកួតប្រជែង ដណ្តើមយកមេដាយ ពីការប្រកួតកីឡាមហាជនទូទាំងប្រទេស ដែលជាព្រឹត្តិ ការណ៍ធំប្រចាំឆ្នាំ២០២០ ។

ប្រធានការិយាល័យកីឡារូបនេះ បានបញ្ជាក់ថា សម្រាប់ការប្រកួតប្រ ជែងដែលនិងណើរការប្រកួតរយៈពេល១១ថៃ្ងនេះ ខេត្តគឺរៀបចំដោយ វិធានការការពារ ប្រុងប្រយ័ត្ន ខ្ពស់បំផុត ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសុខាភិបាល មិនអនុញ្ញាតឲ្យមានអ្នកចូលទស្សនាការប្រកួតឡើយ ហើយ  គ្រប់ទីលានប្រកួតទាំងកីឡាករការិនី គ្រូបង្វឹក អាជ្ញាកណ្តាល និងគណៈសម្របសម្រួលការប្រកួតត្រូវវាស់កំដៅ និងបាញ់អាកុលសំលាប់ មេរោគទើបអនុញ្ញាតឲ្យដំណើរការប្រកួត។

សូមបញ្ជាក់ថា ការប្រកួតកីឡាមហាជនជ្រើសជើងឯកប្រចាំ ឆ្នាំ២០២០ របស់ខេត្តកណ្តល និងដំ ណើរការប្រកួតជាផ្លូវការរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ ទី១១ ខែ កញ្ញា មាន៤ប្រភេទកីឡា ក្នុង នោះ បាល់ទាល់ទាត់បុរសនារី១៨ក្រុម បាល់ទះបុរសនារី១២ក្រុម អត្តពលកម្មបុរសនារី១០ក្រុម និង កីឡាទាញព្រ័ត្រមាន១២ក្រុម៕


អត្ថបទទាក់ទង