ឪពុករបស់ Lionel Messi បានជួបជាមួយប្រធានក្លឹប Barcelona ដើម្បីពិភាក្សាពីអនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ
ថ្ងៃ ព្រហស្បតិ៍ ទី ០៣ ខែ កញ្ញា ឆ្នាំ ២០២០

បើតាមប្រភពពី BBC Sport ដែលបានចុះផ្សាយ នៅថ្ងៃព្រហស្បតិ៍ នេះបានអោយដឹងថា ឪពុកនិងភ្នាក់ងាររបស់ Lionel Messi គឺលោក Jorge បានជួបជាមួយប្រធានក្លឹប Barcelona លោក Josep Maria Bartomeu ដើម្បីពិភាក្សាពីអនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ។ Messi ដែលមានវ័យ ៣៣ ឆ្នាំបានប្រាប់ក្លឹបអេស្ប៉ាញកាលពីថ្ងៃអង្គារ សប្តាហ៍មុនថាគាត់ចង់ចាក់ចេញនៅរដូវក្តៅនេះ ក្រោយប្រកបអាជីពនៅទីនេះអស់រយៈពេល ២០ ឆ្នាំ ។

ក្រុម Manchester City បានក្លាយជាអ្នកពេញចិត្តក្នុងការចុះហត្ថលេខាលើម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាលហើយលោក Balague និយាយថាក្លឹបនៅ Premier League បាន “បញ្ចុះបញ្ចូល Messi រួចហើយ” ។

ប៉ុន្តែ Messi និង Barca មានបញ្ហា នៅក្នុងកិច្ចសន្យារបស់គាត់ហើយប្រសិនបើគាត់មិនមានសិទ្ធិទទួលបានការផ្ទេរដោយឥតគិតថ្លៃទេនោះ Man City ត្រូវការអោយ Barca ទទួលយកតិចជាងថ្លៃដែលបានទិញរបស់គាត់ចំនួន ៧០០ លានអឺរ៉ូ (៦២២ លានផោន) ។

គូសបញ្ជាក់ថា គិតមកដល់ពេលនេះ មិនទាន់មានប្រភពច្បាស់ការណាមួយអាចបញ្ជាក់ពីស្ថានភាព អនាគត របស់ Messi ជាមួយ Barcelona នៅឡើយទេ ៕


អត្ថបទទាក់ទង