ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

កម្មវិធីប្រដាល់អន្តរជាតិ​ one champoinship គ្រោងកោះហៅកីឡាករប្រដាល់ ជួរមុខកម្ពុជា៤រូបទៅប្រកួតនៅសង្វៀន one
ថ្ងៃ ព្រហស្បតិ៍ ទី ០៣ ខែ កញ្ញា ឆ្នាំ ២០២០

បើតាមការបញ្ជាក់ ពីលោក ជា រិទ្ធ មន្រ្តីជាន់ខ្ពស់សហព័ន្ធកីឡាប្រដាល់ គុនខ្មែរទទួលបន្ទុក ផ្នែកទំនាក់ទំនងអន្តរជាតិ ប្រាប់តាមប្រព័ន្ធទំនាក់ទំនងតេឡាក្រាម នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានអោយដឹងថា អ្នកប្រដាល់លំដាប់ជួមុខកម្ពុជា៤រូបរួមមាន ឡៅ ចន្ទ្រា . ឡៅ ចិត្រា . ឃីម បូរ៉ា និង ឈុត សិរី វ៉ាន់ថង ត្រូវបានអ្នករៀបចំកម្មវិធីប្រដាល់កម្រឹតអន្តរជាតិ one champoinship សម្លឹងឃើញពីសមត្ថភាពគ្រោងកោះហៅទៅប្រកួតនៅសង្វៀន one នៅពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីព្រុំដែនបើកដំណើរការធម្មតាឡើងវិញ។

លោក ជា រិទ្ធ ឲ្យដឹងទៀតថា កីឡាករលំដាប់ជួមុខទាំង៤រូបនេះ គឺអ្នករៀបចំកម្មវិធី one champoinship ពេញចិត្តចំពោះសមត្ថភាពពួកគេ ចង់ឲ្យមកប្រកួតនៅសង្វៀន one ប៉ុន្តែដោយស្ថានភាពវិបត្តិជំងឺឆ្លងកូវីដ១៩ ទើបអ្នករៀបចំកម្មវិធី one champoinship មិនអាចឆ្លើយប្រាប់ ដោយរងចាំស្ថានភាពជំងឺកូវីដ១៩ ថមថយ និងព្រុំដែនបើកដំណើរការល្អប្រសើរឡើងវិញ ទើបផ្តល់តំណឹងជាថ្មី។

មន្រ្តីទទួលបន្ទុក ទំនាក់ទំនងកិច្ចការអន្តរជាតិ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រូបនេះឲ្យដឹងបន្ថែមទៀតថា បើទោះបីមានការបង្ហើបពីអ្នករៀបចំកម្មវិធីប្រដាល់ one champoinship ក៏យើងមិនទាន់ច្បាស់១០០% ថាពួកគេ៤រូបអាចទៅបានទាំងអស់នោះដែរ ពោលគឺត្រូវឆ្លងកាត់ការធ្វើតេសសុខភាពសិន ប្រសិនបើពិនិត្យទៅគ្មានជំងឺឆ្លងទើប one champoinship គេអនុញ្ញាតឲ្យចូលរួមប្រកួត។

មន្រ្តីជាន់ខ្ពស់សហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បញ្ជាក់ទៀតថា ក្រៅពីដំណឹងល្អចំពោះកីឡាករជួមុខកម្ពុជា៤រូបនេះ យើងក៏មានដំណឹងល្អមួយទៀតដែរ គឺក្រោមការសម្របសម្រួលពីប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម តែម ម៉ឺន រាល់មានកម្មវិធីប្រដាល់ one chapoinship និងមានគូខ្មែរមួយរូបនៅក្នុងព្រឹត្តិការណ៍ប្រកួតនោះដែរ។

សូមបញ្ជាក់ថា កម្មវិធីប្រដាល់អន្តរជាតិ one chapoinship កីឡាករប្រដាល់គុនខ្មែរយើងបានចូលរួមជាច្រើននាក់មកហើយ ក្នុងនោះមានដូចជា កីឡាករ រិន សារ័ត្ន ចាន់ សំអាត សុក ធី និងកីឡាករចាន់ រតនា ហើយកីឡាករគុនខ្មែរ ដែលមានកំណត់ត្រាឈ្នះច្រើននៅសង្វៀន one គឺកីឡាករ ចាន់ រតនា ដែលបច្ចុប្បន្នកំពុងហ្វឹកហាត់ត្រៀមខ្លួនជួបជាមួយកីឡាករជប៉ុនក្នុងដំណើរឆ្ពោះទៅរកការប្រកួតដណ្តើមខ្សែក្រវ៉ាត់ក្នុងកម្មវិធីប្រដាល់អន្តរជាតិ one chapoinship ៕


អត្ថបទទាក់ទង