ព័ត៌មានទាន់ហេតុការណ៍
 1. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ  2. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ  3. គ.ជ.ប ៖ សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០  4. ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ ផលស្រូវលើកទី២ របស់ពលរដ្ឋ នៅតំបន់មេទឹកពោធិ៍តាត្រេស ស្រុកបាធាយ លើផ្ទៃដី ២៦៩,៥ហិកតា  5. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង

ក្លិប Real Betis បានឈានដល់កិច្ចព្រមព្រៀងជាមួយ Claudio Bravo
ថ្ងៃ ច័ន្ទ ទី ៣១ ខែ សីហា ឆ្នាំ ២០២០

បើតាមប្រភពពីការសែតអង់គ្លេស បានអោយដឹងថា Real Betis បានឈានដល់កិច្ចព្រមព្រៀងជាមួយ Claudio Bravo ។ អ្នកចាំទីដៃទី ១ របស់ក្រុម Manchester City នឹងចូលរួមសម្រាប់រដូវកាលក្រោយក្នុងកិច្ចសន្យាមួយឆ្នាំ ។ Bravo បានចាប់ផ្តើមអាជីពរបស់គាត់ នៅប្រទេស Chile ហើយផ្លាស់ទៅ Real Sociedad ក្នុងឆ្នាំ ២០០៦ ជាកន្លែងដែលគាត់លេងបាន ៨ រដូវ។ គាត់ត្រូវបានចុះហត្ថលេខាដោយ Barcelona នៅឆ្នាំ ២០១៤ ហើយពីរឆ្នាំក្រោយមកបានផ្លាស់ទៅ Man City ។

កីឡាកររូបនេះ លេងបាន ៥០៦ ប្រកួតគឹតមកដល់បច្ចុប្បន្ននេះ ។ Bravo ធ្លាប់ប្រកួតអោយ Chile ១២៣ ប្រកួតគឺច្រើនជាងកីឡាករដទៃទៀតនៅក្នុងប្រទេសរបស់គាត់។ គាត់បានឈ្នះ La Liga ចំនួនពីរពានដង Copa del Reys និង Champions League ខណៈពេលដែលគាត់នៅជាមួយ Barcelona ក៏ដូចជា Premier League ចំនួនពីរសម្រាប់ City និង Copa Americas ជាមួយ Chile ក្នុងចំណោមពានផ្សេងទៀតផងដែរ ៕

 


អត្ថបទទាក់ទង