ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  2. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  3. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  4. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ  5. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២០ នៃ វេទិការសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ នៅរសៀលនេះ

អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុ បញ្ជាក់ថា នឹងដាក់ពិន័យលើកីឡាករ កីឡាការិនីណាដែលគ្មានវិន័យ
ថ្ងៃ អង្គារ ទី ១១ ខែ សីហា ឆ្នាំ ២០២០

អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុ លោក ស៊ុន សុទ្ធារិទ្ធ បានបញ្ជាក់ថា នឹងដាក់ពិន័យលើកីឡាករ កីឡាការិនីណាដែលគ្មានវិន័យ ក្នុងការហ្វឹកហាត់ ការថ្លែងបែបនេះក្រោយបញ្ចប់កិច្ចប្រជុំជាមួយក្បាលម៉ាស៊ីនសហព័ន្ធ ដើម្បីដាក់ចេញផែនការយុទ្ធសាស្រ្ត ឆ្ពោះទៅដណ្តើមមេដាយ នៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោក ស៊ុន សុទ្ធារិទ្ធ បានគូបញ្ជាក់ថា របៀប វិរៈនៃកិច្ចប្រជុំនេះ យើងបានពិភាក្សាលើរបាយការណ៍សម្រេចបាន កាលពីត្រីមាសទី១ ក្នុងផែនការ ឆ្នាំ២០២០ ការត្រៀមជើងឯកថ្នាក់ជាតិឆ្នាំ២០២០ និងផែនការយុទ្ធសាស្រ្ត គៀងគរស្វែងរកធនធានឆ្នើមទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីឲ្យយើងទទួលបានជោគជ័យជូនកម្ពុជា នៅពេលយើងធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ។

នាឱកាសនោះ ឯ ឧ គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា ដើម្បីឲ្យយើងមានធនធានឆ្នើមប្រជែង ដណ្តើមបានមេដាយជូនជាតិបាន នៅស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ យើងត្រូវពង្រឹង អភិវឌ្ឍន៍ធនធានយើងឲ្យបានខ្លាំងក្លាចាប់ពីឆ្នាំ២០២០នេះទៅ ដោយត្រូវមានផែនការច្បាស់លាស់លើការហ្វឹកហាត់ និងវិធីសាស្រ្តស្វែងរកធនធានឆ្នើមៗចេញ ពីសិស្សសាលារដ្ឋ និងឯកជន ។

ជំហានដំបូងចាប់ផ្តើមចុះទៅតាមសាលា ក្នុងរាជធានីភ្នំពេញ ដោយផ្តល់សម្ភារៈបច្ចេកទេស និងផ្តល់ជាគ្រូបង្វឹក ដើម្បី ផលិតបានធនធានវ័យក្មេងឆ្នើមៗច្រើនជាជម្រើសសម្រាប់សហព័ន្ធ ក្នុងការជ្រើសរើសមកបំប៉នសមត្ថភាព ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ។ ទន្ទឹមជាមួយគ្នានោះ ឯ ឧ គៀត ច័ន្ទថារិទ្ធ ក៏បានសង្កត់ធ្ងន់ថា ស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម ដោយ ឯ ឧ បានចាត់ទុកស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម ជាយុទ្ធសាស្រ្តវាស់ស្ទង់សមត្ថភាព ឆ្ពោះទៅប្រជែងមេដាយស៊ីហ្គេម ឆ្នាំ២០២៣ ។

ឯ ឧ គៀត ច័ន្ទថារិទ្ធ បានស្នើរសុំឲ្យគណៈកម្មាការប្រតិបត្តិទាំងអស់ បន្តអំពាវនាវកៀគររកសប្បុរសជន នៅក្នុងស្រុកឲ្យបានច្រើន ដើម្បីបន្តជួយឧបត្ថម្ភបង្កើតព្រឹត្តិការណ៍ប្រកួតឲ្យបានញឹកញាប់ ក្នុងការជំរុញអភិវឌ្ឍន៍សមត្ថភាពអត្តពលិក ឈានទៅរកគុណភាពសម្រាប់ការប្រកួត ប្រជែងលើឆាកអន្តរជាតិ ៕


អត្ថបទទាក់ទង