ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  2. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  3. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  4. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ  5. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២០ នៃ វេទិការសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ នៅរសៀលនេះ

ថ្ងៃនេះក្រសួងសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មីទៀត
ថ្ងៃ អង្គារ ទី ១១ ខែ សីហា ឆ្នាំ ២០២០

យោងតាមក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១សីហាឆ្នាំ២០២០ គេបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៥ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបមានចំនួន២៦៦នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន១៥នាក់នោះ មានជនជាតិខ្មែរទាំង២នាក់មកពីសហរដ្ឋអាមេរិក និងជនជាតិចិន១៣នាក់ មកពីប្រទេសហ្វីលីពីន ហើយពួកគេកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ ប៉ុន្តែនៅថ្ងៃនេះ ក៍មានករណីជាសះស្បើយ១នាក់វិញផងដែរ ដែលនាំឲ្យមានអ្នកជាសះស្បើយសរុបចំនួន២២០នាក់។ ជាមួយគ្នានោះ អ្នកដែលកំពុងទទួលការព្យាបាលមានចំនួន៤៦នាក់ និងមិនទាន់មានអ្នកស្លាប់នោះទេ៕


អត្ថបទទាក់ទង