ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  2. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  3. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  4. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ  5. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២០ នៃ វេទិការសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ នៅរសៀលនេះ

បុរសម្នាក់បើករថយន្តជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ
ថ្ងៃ អាទិត្យ ទី ០៩ ខែ សីហា ឆ្នាំ ២០២០

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត masda មួយគ្រឿងក្នុងល្បឿនលឿនរេចង្កូតជ្រុលទៅបុក និងក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។       ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២នឹង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែសីហាឆ្នាំ២០២០ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ត masda មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 2BI 4422 ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន​លុះមកដល់ត្រង់ចំណុចកើតហេតុនៅនឹងស្តុបទំនប់ទឹក បានរេចង្កូតជ្រុលទៅបុកនឹងក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យ រថយន្តដាច់កង់ខាងមុខ ផ្នែកខាងឆ្វេងទៅមុខលែងរួច ចំណែកឯក្បាលព្រួញពុះទ្រូងផ្លូវដាច់ចេញពីគ្នាអស់ចំនួនមួយកង់ខ្ទៀតចេញពីគ្នាប្រហែលជា ៥ ម៉ែត្រតែមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ចំណែកម្ចាស់រថយន្តបង្កក៏បានចុះពីលើរថយន្តគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុទាក់ទងទៅខាងជំនាញចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីស្ទូចយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ  ៖  ជីម  ភារ៉ា

 


អត្ថបទទាក់ទង