ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  2. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  3. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  4. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ  5. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២០ នៃ វេទិការសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ នៅរសៀលនេះ

នគរបាលខណ្ឌ សែនសុខ បន្តចុះចែកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ
ថ្ងៃ សៅរ៏ ទី ០៨ ខែ សីហា ឆ្នាំ ២០២០

ភ្នំពេញ៖ ថ្ងៃសៅរ៍៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនិងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៥ នឹង ០០នាទី ដោយមានការអនុញ្ញតិពីលោក វរសេនីយឯក ហួរ  ម៉េងវ៉ាង អធិការនគរបាលខណ្ឌ សែនសុខ ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានចុះចែកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ ចំនួន០២ភូមិ ភូមិគោកឃ្លាង និងត្រពាំងស្វាយ នៃសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដោយមានការចូលរួមដោយ៖ លោកវរសេនីយ៍ទោ សារឹម វុទ្ធី អធិការរង តំណាងលោកអធិការ, លោកវរសេនីយ៍ត្រី ដួង វណ្ណៈ នាយប៉ុស្តិ៍, លោកអនុសេនីយ៍ឯក នេត ប៊ុនធៀន នាយរងប៉ុស្តិ៍, លោកអនុសេនីយ៍ទោ គៀត ពន្លឺ មន្ត្រី, លោក យឹម សាវឿន សមាជិកក្រុមប្រឹក្សាសង្កាត់, លោក អ៊ាម ប៊ុណ្ណា អនុភូមិ, បានចុះចែកសៀវភៅស្នាក់នៅ មានចំនួន ៣៨គ្រួសារ សរុបចំនួនមនុស្សចំនួន ១៦៦នាក់ ប្រុស ៨១នាក់ អាយុ១៨ឆ្នាំឡើងចំនួន ១២១នាក់ ប្រុសចំនួន ៥៨នាក់៕ ដោយ៖ ចន្ទ លីហ្សា


អត្ថបទទាក់ទង