ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  2. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  3. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  4. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ  5. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២០ នៃ វេទិការសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ នៅរសៀលនេះ

លោក ដូណាល់ ត្រាំ ប្រកាសថា នឹងចូលរួមសន្និសិទអន្តរជាតិ ដើម្បីអំពាវនាវរកជំនួយជួយដល់ប្រទេសលីបង់
ថ្ងៃ សៅរ៏ ទី ០៨ ខែ សីហា ឆ្នាំ ២០២០

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ បានប្រកាសថា លោកនឹងចូលរួមធ្វើកិច្ចពិភាក្សាតាមវីដេអូខុនហ្វើរិនជាមួយសមភាគីលីបង់ និងបណ្តាមេដឹកនាំពិភពលោកផ្សេងទៀត នៅថ្ងៃអាទិត្យសប្តាហ៍នេះ ដើម្បីជជែកពីការផ្តល់ជំនួយដល់ប្រទេសលីបង់ បន្ទាប់ពីសោកនាដកម្មផ្ទុះដ៏កក្រើកនៅតំបន់កំពង់ផែរដ្ឋធានីបេរូត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ។

លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា យើងនឹងធ្វើកិច្ចពិភាក្សាតាមវីដេអូខុនហ្វើរិននៅថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់) ជាមួយលោកប្រធានាធិបតី ម៉ាក្រុង និង មេដឹកនាំលីបង់ ព្រមទាំងបណ្តាមេដឹកនាំមកពីប្រទេសជាច្រើនទៀតនៅលើពិភពលោក.... អ្នករាល់គ្នាពិតជាចង់ជួយលីបង់ ។ លោក ត្រាំ បានបន្ថែមថា យន្តហោះដឹកជញ្ជូនធុនធំចំនួន០៣គ្រឿងរបស់សហរដ្ឋអាម៉េរិកកំពុងធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់លីបង់ ដើម្បីចូលរួមគាំទ្រទាំងផ្នែកសុខាភិបាល និងធនធានមនុស្ស ។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍ផ្ទុះដ៏កក្រើកនៅតំបន់កំពង់ផែរដ្ឋធានីបេរូត របស់ប្រទេសលីបង់ កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ បានកើនឡើងដល់១៥៤នាក់ និងប្រមាណ៥ពាន់នាក់ផ្សេងទៀតទទួលរងរបួស ។ បច្ចុប្បន្នបារាំង និងប្រទេសដទៃទៀតបានបញ្ជូនជំនួយសង្គ្រោះបន្ទាន់ទៅកាន់លីបង់ ក្នុងនោះរួមមានទាំងវេជ្ជបណ្ឌិត ស្បៀងអាហារ និងគ្រឿងបរិក្ខាផ្នែកវេជ្ជសាស្រ្តជាដើម ៕


អត្ថបទទាក់ទង