ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  2. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  3. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  4. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ  5. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២០ នៃ វេទិការសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ នៅរសៀលនេះ

សហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មលោកស្រី ខារី ឡាំ និងមន្ត្រីក្រោមឱវាទមួយចំនួន ដោយចោទពីបទបំផ្លាញសិទ្ធិសេរីភាពផ្នែកនយោបាយរបស់ពលរដ្ឋហុងកុង
ថ្ងៃ សៅរ៏ ទី ០៨ ខែ សីហា ឆ្នាំ ២០២០

សហរដ្ឋអាម៉េរិក៖ អភិបាលទីក្រុងហុងកុង លោកស្រី ខារី ឡាំ និងមន្ត្រីក្រោមឱវាទមួយចំនួនទៀត នៅថ្ងៃសុក្រនេះ ត្រូវបានសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្ម ដោយចោទពីបទបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពផ្នែកនយោបាយរបស់ពលរដ្ឋហុងកុង នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ។

ការកត់ឈ្មោះថ្នាក់ដឹកនាំកំពូលៗរបស់ទីក្រុងហុងកុង ចូលទៅក្នុងបញ្ជីខ្មៅរបស់ខ្លួនពីសំណាក់សហរដ្ឋអាម៉េរិកនេះ ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ កាលពី ខែកក្កដាកន្លងទៅ បានចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីដាក់ទណ្ឌកម្មចិន ដែលបានបញ្ចេញច្បាប់សន្តិសុខជាតិថ្មី និងដាក់ឲ្យអនុវត្តជាផ្លូវការលើទីក្រុងហុងកុង។

បើតាមសេតវិមាន អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ អគ្គស្នងការប៉ូលិសហុងកុងលោក គ្រីស ថាំង ព្រមទាំងមន្ត្រីសន្តិសុខ និងយុត្តិធម៌ជាន់ខ្ពស់ហុងកុង ត្រូវបានបង្កកទ្រព្យសម្បត្តិដែលពួកគេមានទាំងអស់នៅអាម៉េរិក ហើយជនជាតិអាមេរិកនានាមិនអាចធ្វើទំនាក់ទំនងពាណិជ្ជកម្ម ជាមួយមន្ត្រីហុងកុងទាំងអស់នេះបានទេ ៕


អត្ថបទទាក់ទង